អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. បើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង និងប្រើប្រាស់អគារទីទួលសុវត្ថិភាព នៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង និងប្រើប្រាស់អគារទីទួលសុវត្ថិភាព ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ ក្នុងគោលបំណង ការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ដែលមានតួនាទីក្នុងការគ្រប់គ្រង និងប្រើប្រាស់អាគារទីទួលសុវត្ថិភាព ជាពិសេស អនុគណៈកម្មការ ដែលបានបង្កើតសម្រាប់មើលការខុសត្រូវអាគារទីទួលសុវត្ថិភាពល ដែលបានសាងសង់។