ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកពូជស្រូវដល់ប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ក្នុងខេត្តកំពង់ធំ និងខេត្តព្រៃវែង នាថ្ងៃខាងមុខនេះ

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធ បានបន្តចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកពូជស្រូវដល់ប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ក្នុងខេត្តកំពង់ធំ និងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃខាងមុខនេះ។