ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាប្រធានគម្រោង ដឹកនាំបន្តនូវកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាព «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ សម្រាប់ឆ្នាំ២០២១»

(ថ្ងៃសុក្រ ទី០៤  ខែមិថុនា ឆ្នាំ២០២១)៖  ក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបន្តកិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាព ‹‹ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់២០២១››។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាប្រធានគម្រោង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម ទីប្រឹក្សា និងឯកឧត្តម អស់លោក ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។