ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម. និងជាអគ្គលេខាធិការ ដឹកនាំកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាព «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ សម្រាប់ឆ្នាំ២០២១»

(រាជធានីភ្នំពេញ)៖ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម. និងជាអគ្គលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការធ្វើបច្ចុប្បន្នភាព «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ សម្រាប់ឆ្នាំ២០២១» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម ទីប្រឹក្សា និងឯកឧត្តម អស់លោក ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។