(សៀមរាប)៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. មកប្រគល់ជូនយោធភូមិភាគទី៤ ដើម្បីចែកជូននាយទាហាន ពលទាហាន ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
អំណោយ ដែលត្រូបាននាំមក រួមមាន៖ អង្ករ ៥តោន មី ៥០០កេស ត្រីខ ៣០០យួរ ម៉ាស់ ២០,០០០សន្លឹក។