ឯកឧត្តម គីម វីរៈ បានអញ្ជើញចូលរួមពិធីបិទវគ្គ ហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២១ របស់កងអនុសេនាធំប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧២០

(សៀមរាប)៖ ព្រឹកទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២១ របស់កងអនុសេនាធំប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧២០ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២។

គូសបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ ក៏មានបង្ហាញនៅសមយុទ្ធសង្រ្គោះការរលំបាក់អគារ និងអគ្គីភ័យផងដែរ។