ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី២ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund››

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី២ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund›› តាមប្រព័ន្ធអនឡាញ រៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយសហប្រធានក្រុមការងារ សិង្ហបូរី និងព្រុយណេ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង បន្តពិគ្រោះយោបល់លើយន្តការនៃការចូលរួមវិភាគពីសាធារណជនក្នុងប្រទេសជាសមាជិកអាស៊ាន និងវិស័យឯកជនទៅក្នុងមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ADMER Fund)។