(ព្រឹកថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១)៖ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពី ‹‹បច្ចុប្បន្នភាព នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិភាក្សាពីវិធានការក្នុងការគ្រប់គ្រងបន្ត››។
កិច្ចប្រជុំ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ Conference (Zoom) ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩។