ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពង្រឹងបរិស្ថានអំណោយផល ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ដំណាក់កាលទី២

រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តី គ.ជ.គ.ម. ចូលរួមកិច្ចប្រជុំ ស្តីពីការពង្រឹងបរិស្ថានអំណោយផល ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ដំណាក់កាលទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមប្រព័ន្ធអនឡាញ។