យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១ មិនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៥នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ: ៩នាក់ ក្រុងព្រះសីហនុ: ៥នាក់ និងករណីនាំចូល) និងមិនមានជាសះស្បេីយទេ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន#៨២០នាក់ ចំនួនសំរាកពេទ្យកេីន #៣៤៣នាក់ និងចំនួនជាសះស្បេីយសរុប #៤៧៧នាក់ ដដែល និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 493417 ស្មេីនឹង 29370 ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ 115
COVID-19 ប៉ះពាល់ទៅលើមនុស្សផ្សេងៗគ្នាតាមរបៀបផ្សេងៗគ្នា។ អ្នកដែលឆ្លងភាគច្រើននឹងវិវត្តពីជំងឺកម្រិតស្រាលទៅមធ្យម ហើយជាសះស្បើយដោយមិនចាំបាច់សម្រាកក្នុងមន្ទីរពេទ្យឡើយ។
រោគសញ្ញាដែលជួបញឹកញាប់បំផុត៖
- គ្រុនក្ដៅ
- ក្អកស្ងួត
- អស់កម្លាំង
រោគសញ្ញាដែលមិនសូវជួបញឹកញាប់៖
- ឈឺក និងឈឺចាប់ឈឺក
- រាករូស
- ភ្នែកក្រហម
- ឈឺក្បាលបាត់បង់ជីវ្ហាវិញ្ញាណ ឬក្លិន
- កន្ទួលលើស្បែក ឬប្រែពណ៌ម្រាមដៃ ឬម្រាមជើង