(ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១)៖ ក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបន្តកិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាព ‹‹ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់២០២១››។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាប្រធានគម្រោង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម ទីប្រឹក្សា និងឯកឧត្តម អស់លោក ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។