ព័ត៌មាន

ឯកឧត្តម ឡាំ ហេងហួត បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី៖ លោកស្រី Kristen Rasmussen នាយកប្រចាំប្រទេសអង្គការ DCA និងជាសហប្រធាន HRF លោកស្រី Elizabeth Pearce នាយកប្រចាំប្រទេសអង្គការ Save the Children និងជាសហប្រធាន JAG ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង និងទីប្រឹក្សា គ.ជ.គ.ម. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ADPC, គម្រោង …

ឯកឧត្តម ឡាំ ហេងហួត បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា Read More »

ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការការីតាស-កម្ពុជា

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៖ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការការីតាស-កម្ពុជា នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អនុស្សរណៈនៃការយោគយល់ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការការីតាស-កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសហប្រតិបត្តិការ ក្នុងការចូលរួមអនុវត្តតាមដាន និងវាយតម្លៃលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងតំបន់គោលដៅរបស់អង្គការការីតាស-កម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ហង្ស សាមឿន បានសំដែងនូវការអបអរសាទរ និងគាំទ្រ ចំពោះកិច្ចខំប្រឹងប្រែងរបស់ ការីតាស-កម្ពុជា ដែលបានកំណត់ និងដាក់ចេញនូវគម្រោងកម្មវិធីចំនួន៤ សម្រាប់ឆ្នាំ២០២២-២០២៤ ដោយផ្តោតលើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍សហគមន៍ចម្រុះ ដោយសង្ឃឹមថា ការអនុវត្តគម្រោងកម្មវិធីទាំងនេះ នឹងផ្តល់នូវលទ្ធផលដល់ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងធានាដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងគ្រោះអាសន្ន រវាង ការីតាស-កម្ពុជា …

ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការការីតាស-កម្ពុជា Read More »

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមកិច្ចប្រជុំ ‹‹ការធ្វើបទបង្ហាញ ស្តីពីវិធានការការពាររាជធានីភ្នំពេញ ពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកទន្លេមេគង្គ››

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៖ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំមន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ចូលរួមកិច្ចប្រជុំ ‹‹ការធ្វើបទបង្ហាញ ស្តីពីវិធានការការពាររាជធានីភ្នំពេញ ពីជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកទន្លេមេគង្គ›› តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។