ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន។ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ -លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា -ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម …

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ Read More »

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់-ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ -លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា -ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យខេត្ត ក្រុមការងារ ពិសេស កងកម្លាំងសង្គ្រោះទាំងអស់ បន្តត្រៀមលក្ខណៈ និងតាមដានការវិវឌ្ឍន៍នៃស្ថានភាពជាប់ជានិច្ច។

អំណោយសង្រ្គោះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយកងប្រតិបតិ្តការរុករក និងសង្គ្រោះគ្រោះមហន្តរាយ, ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. និងជានាយរងសេនាធិការចម្រុះ, មេបញ្ជាការង និងជានាយសេនាធិការយោធភូមិភាគទី៥, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពទឹក ផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្តល់អំណោយសង្រ្គោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ២៥១គ្រួសារ ដែលកំពុងស្នាក់នៅទួលសុវត្ថិភាព ស្ថិតនៅសង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងនៅតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា …

អំណោយសង្រ្គោះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ Read More »

ឯកឧត្តម គីម វីរៈ អញ្ចើញចុះទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ និង ទួលសុវត្ថិភាព ភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ និង ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) រួមជាមួយអនុប្រធានទិសទី១ យោធភូមិភាគទី៥ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកអភិបាលក្រុងសិរីសោភ័ណ បានចុះត្រួតពិនិត្យស្ថានភាពទឹកដែលបានហក់ឡើង និងបានចុះទៅត្រួតពិនិត្យទីជម្រករបស់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពស្ថិតនៅផ្សារបេនឡានថ្មី និងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ឯកឧត្តម នាយឧត្តមសេនីយបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀស

(បន្ទាយមានជ័យ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់ នៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃនេះ កម្ពុជាបាននឹងកំពុងបន្តទទួលរងឥទ្ធិពល នៃជ្រលងសម្ពាធទាប បង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ជន់លិច និងបង្កឲ្យមានផលប៉ះពាល់មួយចំនួន តែមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនឹងការចល័តទូកសង្គ្រោះ គ្រប់គោលដៅ ដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសារាចរណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ …

ឯកឧត្តម នាយឧត្តមសេនីយបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀស Read More »

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ណែនាំឱ្យកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំង១៦កង ត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាពលរដ្ឋ

ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧០៤ របស់យោធភូមិភាគទី៤ បាននឹងកំពុងចល័ត តង់ចំនួន ២០ឈុត និងកម្លាំង ១៥នាក៎ ចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅគោលដៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ម៉ូ សឿម នាយរងសេនាធិការ ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។ ទន្ទឹមនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំទៅកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំង១៦កង ឱ្យត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាពលរដ្ឋក្នុង ករណីមានគ្រោះមហន្តរាយកើតឡើង ក្នុងគោលដៅគ្រប់រាជធានី-ខេត្ត ជាពិសេសជំនន់ទឹកភ្លៀង ដែលអាចកើតមានតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

ឯកឧត្តម គីម វីរៈ បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅឃុំចំណោម និងឃុំសឿ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ និង ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. រួមជាមួយមេបញ្ជាការរង បញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋងាយរងគ្រោះ ដែលរហូតមកដល់ពេលនេះទឹកនៅបន្តកើនឡើងជាបន្តបន្ទាប់។ ក្រោមបទបញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយគ្រប់បណ្តាអង្គភាព បានត្រៀមខ្លួនរួចជាស្រេច ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម កំពុងដឹកនាំ បញ្ជាការចល័ត និងសាកល្បងទូកសង្គ្រោះ នៅខេត្តបន្ទាយមានជ័យ

ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននឹងកំពុងដឹកនាំបញ្ជា កងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយរបស់កងពល៥១ ចល័ត និងសាកល្បងទូកសង្គ្រោះ នៅតាមភូមិសាស្ត្រដែលទឹកកំពុងគំរាមកំហែង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈក្នុងការជម្លៀសប្រជាជនបានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។