ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្ត និងត្រៀមអន្ដរាគមន៍សង្គ្រោះពលរដ្ឋជានិច្ចតាមបទបញ្ជាសម្ដេចតេជោ
ប្រភពពី freshnews (ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តចំនួន១៦។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា ស្ថានភាពលិចលង់ជាបន្តបន្ទាប់ ដោយសារជំនន់ទឹកភ្លៀងនេះ មាននៅតាមតំបន់ឆ្នេរ ភាគពាយព្យភាគឦសាន និងមួយផ្នែក នៃតំបន់ទំនាបកណ្ដាល ក្រៅពីការបង្កជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនទីប្រជុំជន ក្នុងរយៈពេលខ្លីក៏បង្កឲ្យមានផលប៉ះពាល់ខូចខាតដំណាំស្រូវ និងដំណាំគូបផ្សំ ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ បើតាមទេសរដ្ឋមន្ដ្រី គន់ គីម មូលដ្ឋានរងគ្រោះមានចំនួន១៦ខេត្ត ដែលមានខេត្តត្បូងឃ្មុំ, ព្រះសីហនុ, កំពត, កោះកុង, កែប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាបក្រចេះ, បន្ទាយមានជ័យ, ព្រះវិហារ, ឧត្តរមានជ័យ, មណ្ឌលគិរី និងខេត្តរតនគិរី។ លើវិស័យសង្គមយើងបានពិនិត្យឃើញថា ផ្ទះទឹកលិចប្រមាណ១៥,០០ខ្នង ក្នុងនោះក៏មានការខូចខាតចំនួន៤៥ខ្នង, វត្តលិចទឹក៤កន្លែង, …