ព័ត៌មានទូទៅ

ឯកឧត្តមទេសរដ្ឋមន្រ្ដី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាព ស្ដិតក្នុងឃុំបុសលាវ ស្រុកចិ្រតបុរី ខេត្តក្រចេះ

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្រ្ដីគន់គីមអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាពស្ដិតក្នុង ឃុំបុសលាវ ស្រុកចិ្រតបុរី ខេត្តក្រចេះ

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ឆ្លើយតបបញ្ហាគ្រោះទឹកជំនន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ឆ្លើយតប នឹងបញ្ហាគ្រោះទឹកជំនន់ ដែលបណ្ដាលពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គដោយត្រូវត្រៀមរៀបចំ និងចាត់វិធានការចាំបាច់នានាដើម្បី ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅតាមភូមិសាស្ត្ររដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕

ស្ថានភាពទឹកជំនន់តាមបណ្តោយស្ទឹងសែននៃខេត្តព្រះវិហារចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ

ស្ថានភាពទឹកជំនន់តាមបណ្តោយស្ទឹងសែននៃខេត្តព្រះវិហារបានចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះមិនមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់ឡើយ។ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមនៃខេត្តព្រះវិហារ បានមានប្រសាសន៍ថា បន្ទាប់ពីខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ស្ថានភាពទឹកស្ទឹងសែនខេត្តព្រះវិហារមានកម្ពស់១២,១២ម៉ែត្រ ដែលស្ថិតនៅក្នុងកម្រិតមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះវិហារមិនមានភ្ញៀងធ្លាក់ជាបន្តទៀតនោះឡើយ ដែលនឹងជួយធ្វើឱ្យកម្ពស់ទឹកស្ទឹងសែនមិនបន្តហក់ឡើងទៀតនោះឡើយ ។ លោកបានបន្តថា បើទោះបីស្ថានភាពទឹកកំពុងស្ថិតនៅក្នុងកម្រិតមួយដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះឡើយ ខណៈដែលអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។ លោកបានបន្ថែមថា ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុណាមួយ ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងបងប្អូនរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ មេត្តាប្រុងប្រយ័ត្ននិងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិតបំផុត ចៀសសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ ។  « យោងតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កាលពីម្សិលមិញនេះ គឺមានការផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដល់ពេលដែលមានទឹកជំនន់ហក់ឡើងខ្លាំង ដោយអាជ្ញាធរខេត្តមានការរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជន់លិច ប៉ុន្តែនៅក្នុងអំឡុងពេលឥឡូវនេះ ស្ថានភាពទឹកមានការថមថយទៅវិញហើយ ចាប់ផ្ដើមស្រកទៅវិញហើយ ហើយសម្រាប់រយៈពេលប្រាំថ្ងៃចុងក្រោយមកនេះគឺមិនមានភ្លៀងធ្លាក់ទៀតនោះឡើយ នៅក្នុងពេលនេះទឹកមានកម្ពស់១២,១២ម៉ែត្រ ប៉ុន្តែទឹកបានហូរចូលតំបន់ទាបនៃក្រពះអាងជាយក្រុង ដែល នេះនឹងបន្តស្រក …

ស្ថានភាពទឹកជំនន់តាមបណ្តោយស្ទឹងសែននៃខេត្តព្រះវិហារចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ Read More »

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមខ្លួនឆ្លើយតបគ្រោះជំនន់ទឹកភ្លៀង តាមខេត្តជាប់ព្រំដែនថៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញបទបញ្ជាឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមលក្ខណៈសម្បត្តិឆ្លើយតបនឹងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តជាប់ជាមួយព្រំដែនប្រទេសថៃ។ ជាពិសេសត្រៀមជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព បញ្ចៀសហានិភ័យដល់អាយុជីវិត។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីទឹកភ្លៀងដែលធ្លាប់ជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបង្កឱ្យមានទឹកហូរធ្លាក់ពីភ្នំ និងពីប្រទេសថៃផង បង្កការជន់លិចនៅតាមតំបន់ទំនាបមួយចំនួន។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះថា «សម្តេចតេជោ លោកបានដាក់បទបញ្ជាម៉ឺងម៉ាត់មកកាន់រូបខ្ញុំ ឱ្យចុះមកតាមខេត្តជាប់ព្រំដែន ហើយត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយទឹកជំនន់។ ជាពិសេសត្រូវបញ្ចៀសការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។ ក្នុងនាមជាសេនាធិការជួរមុខរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអនុវត្តន៍តាមបទបញ្ជាយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននិងកំពុងចល័តនៅតាមបណ្តាខេត្តនានាជាប់ព្រំដែនថៃ ដើម្បីតាមដានស្ថានភាពទឹក និងចាត់ចែងរៀបចំមន្ត្រីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយតាមខេត្តនីមួយៗ ត្រៀមឆ្លើយតបទៅនឹងគ្រោះទឹកជំនន់នេះ។ ដោយឡែកនៅថ្ងៃម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅកាន់ខេត្តព្រះវិហារ ដែលតំបន់មួយចំនួននៅក្នុងខេត្តនេះ កំពុងរង់ការជន់លិចដោយជំនន់ទឹកភ្លៀង។ លោកទេសរដ្ឋមន្ត្រី …

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមខ្លួនឆ្លើយតបគ្រោះជំនន់ទឹកភ្លៀង តាមខេត្តជាប់ព្រំដែនថៃ Read More »

[Video]ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៣ ខែសីហា ធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្តកំពង់ធំ។

(វីដេអូ)៖ សកម្មភាពរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៣ ខែសីហា នេះ ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាយឧត្ដមសេនីយ៍ គន់ គីម ផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានជោគជ័យជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន …

នាយឧត្ដមសេនីយ៍ គន់ គីម ផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ Read More »

ឯកឧត្តម គន់ គីម៖ ខេត្តចំនួន១៦ និងពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ប្រភពពី BTV ភ្នំពេញ៖ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា មានខេត្តចំនួន១៦ និងប្រជាពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ បានប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រហូតមានប្រជាពលរដ្ឋខ្លះត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ថ្លែងប្រាប់BTV News នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ សីហា ឆ្នាំ២០២២ យោងតាមការព្យាការណ៍អំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលប៉ុន្មានចុងក្រោយនេះបរិមាណទឹកភ្លៀចបានធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីបំណាច់ខែកក្កដា ដល់ដើមខែសីហា ក្នុងកម្រិតពីមធ្យមទៅច្រើនជារៀងរាល់ថ្ងៃ។  ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ស្របជាមួយការបើកបញ្ចេញទឹកពីអាងស្តុកទឹក និងវារីអគ្គិសនី​មួយ​ចំនួន និងបរិមាណទឹកភ្លៀង ​បានធ្វើឱ្យលិចលង់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តជាច្រើន ដូចជា តាម​តំបន់ឆ្នេរ តំបន់ភាគពាយ័ព្យ តំបន់ឦសាន និងមួយផ្នែកនៃតំបន់ទំនាបកណ្តាល។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងប្រទេសមានខេត្តចំនួន១៦ និង​ប្រជាពលរដ្ឋជិត៣ពាន់គ្រួសារ និងដំណាំស្រូវប៉ះពាល់ជាង៤ម៉ឺនហិកតា។ បើទោះបីជំនន់ទឹកភ្លៀងមិនទាន់ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរ ​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម …

ឯកឧត្តម គន់ គីម៖ ខេត្តចំនួន១៦ និងពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង Read More »

ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្ត និងត្រៀមអន្ដរាគមន៍សង្គ្រោះពលរដ្ឋជានិច្ចតាមបទបញ្ជាសម្ដេចតេជោ

ប្រភពពី freshnews (ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តចំនួន១៦។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា ស្ថានភាពលិចលង់ជាបន្តបន្ទាប់ ដោយសារជំនន់ទឹកភ្លៀងនេះ មាននៅតាមតំបន់ឆ្នេរ ភាគពាយព្យភាគឦសាន និងមួយផ្នែក នៃតំបន់ទំនាបកណ្ដាល ក្រៅពីការបង្កជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនទីប្រជុំជន ក្នុងរយៈពេលខ្លីក៏បង្កឲ្យមានផលប៉ះពាល់ខូចខាតដំណាំស្រូវ និងដំណាំគូបផ្សំ ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ បើតាមទេសរដ្ឋមន្ដ្រី គន់ គីម មូលដ្ឋានរងគ្រោះមានចំនួន១៦ខេត្ត ដែលមានខេត្តត្បូងឃ្មុំ, ព្រះសីហនុ, កំពត, កោះកុង, កែប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាបក្រចេះ, បន្ទាយមានជ័យ, ព្រះវិហារ, ឧត្តរមានជ័យ, មណ្ឌលគិរី និងខេត្តរតនគិរី។ លើវិស័យសង្គមយើងបានពិនិត្យឃើញថា ផ្ទះទឹកលិចប្រមាណ១៥,០០ខ្នង ក្នុងនោះក៏មានការខូចខាតចំនួន៤៥ខ្នង, វត្តលិចទឹក៤កន្លែង, …

ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្ត និងត្រៀមអន្ដរាគមន៍សង្គ្រោះពលរដ្ឋជានិច្ចតាមបទបញ្ជាសម្ដេចតេជោ Read More »

មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រួតពិនិត្យ កម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ថ្ងៃទី១២ខែសីហាឆ្នាំ២០២២លោកវរសេនីយ៍ឯកមានប៊ុនរុនមេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍សម្រាប់ដោះស្រាយយថាហេតុផ្សេងៗនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ លោកមេបញ្ជាការរងនាយសេនាធិការបានបញ្ជាក់ថាតួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយយថាហេតុ២៤ម៉ោងលើ២៤ម៉ោងនិងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិក្នុងភូមិសាស្រ្តទទួលខុសត្រូវតាមសំណូមពរអាជ្ញាធរមូលដ្ឋាន។ ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯកមាសប៊ុនរុនមេបញ្ជាការរងនាយសេនាធិការបានថ្លែងអំណរគុណដល់នាយ–ពលទាហានទាំងអស់ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការនិងបទបញ្ជារបស់ថ្នាក់លើប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។ ជាចុងក្រោយលោកមេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យក៏បានផ្ដាំផ្ញេីរដល់កងកម្លាំងទាំងអស់ត្រូវតែបន្តនូវការយកចិត្តទុក្ខដាក់ការពារខ្លួនអោយបានខ្ពស់បំផុតនិងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាគឺវិធានការ