ព័ត៌មាន
ឯកឧត្តម ច័ន្ទ លំផាត់ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ ដល់កងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦
ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ នៅទីបញ្ជាការយោធភូមិភាគពិសេស។
ឯកឧត្តម ច័ន្ទ លំផាត់ ទទួលជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាយោបល់របស់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាល្លឺម៉ង់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់
រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. បានទទួលជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាយោបល់របស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាល្លឺម៉ង់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំបានធ្វើការពិគ្រោះយោបល់លើការសិក្សាអំពីលទ្ធភាព ស្ដីពីការវិនិយោគក្នុងការត្រៀមរៀបចំសម្រាប់ជំងឺរាតត្បាតសកល និងការគ្រប់គ្រងសុខភាពបន្ទាន់ពាក់ព័ន្ធគ្រោះមហន្តរាយធម្មជាតិនៅកម្ពុជា។ កិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្ដម គីម វីរៈ បានទទួលជួបពិភាក្សាការងារជាមួយ នាយិកាប្រចាំប្រទេស USAID
នៅរសៀលថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាណ ឯកឧត្ដម គីម វីរៈ ទីប្រឹក្សា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបពិភាក្សាការងារជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលដឹកនាំដោយ លោកស្រី Nacy Eslick នាយិកា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ កិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការ រវាង គ.ជ.គ.ម. និង USAID លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្កើនសមត្ថភាពជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយនិងការរុករកឱ្យមានប្រសិទ្ធភាព ដើម្បីត្រៀមឆ្លើយតបនិងសង្គ្រោះនៅពេលមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយនានាកើតឡើងដោយយថាហេតុបានទាន់ពេលវេលា
បាត់ដំបង៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៥ យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាអនុប្រធានក្រុមប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ តំណាងឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ តាមរបាយការណ៍បានឱ្យដឹងថា ផែនការហ្វឹកហ្វឺន ដែលបានប្រារព្ធពិធីបិទវគ្គនាពេលនេះ មានចំនួន ១វគ្គ ប្រើរយៈពេល ៣១ថ្ងៃកន្លងរួចមកហើយ ចាប់ផ្តើមបើកវគ្គហ្វឺកហ្វឺនចាប់ពីថ្ងៃ១២ ខែតុលា ដែលមានសិក្ខាកាម ចំនួន ១២០នាក់ ត្រូវបានទទួលការហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដែលត្រូវហ្វឹកហ្វឺនលើជំនាញ បចេ្ចកទេសសង្គ្រោះគ្រោះមហន្តរាយ បើកបរកាណូត និងវិធីជួយសង្គ្រោះ។ ក្នុងឱកាសនេះដែរ ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម ឯក សំអូន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ …