ព័ត៌មាន

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញានេះ ផលប៉ះពាល់សរុបដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់-ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ-លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា-ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បន្តដឹកនាំកម្លាំងចម្រុះ ចុះជួយសង្គ្រោះពលរដ្ឋ ឡើងទួលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តដឹកនាំអាជ្ញាធរ និងកងកម្លាំងចម្រុះ ចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទៅកាន់ទីទួលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម គីម វីរៈ បន្តចុះត្រួតពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះនៅទួលសុវត្ថិភាព និងការតម្លើងតង់ចល័តបន្ថែម ខណៈជំនន់ទឹកភ្លៀងនៅបន្តគំរាមកំហែងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. រួមជាមួយ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងលោកមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានបន្តចុះត្រួតពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលទើបជម្លៀសមកកាន់ទួលសុវត្ថិភាពនៅចំណុចផ្លូវវៀងក្រុងសិរីសោភ័ណ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ហើយ ឯកឧត្តម ក៏បានត្រួតពិនិត្យផងដែរ ការតម្លើងតង់ចល័តបន្ថែម ដោយកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះធ្វើជាទីជម្រកបណ្តោះអាសន្ន។ ជាមួយគ្នានោះក៏មានសប្បុរសជនបានឧបត្ថម្ភនូវអំពូលសឡា ចំនួន ២០គ្រឿង សម្រាប់ប្រើប្រាស់ និងបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិក ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ដែលប្រចាំការនៅទីនោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន។ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ -លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា -ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម …

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ Read More »

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់-ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ -លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា -ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យខេត្ត ក្រុមការងារ ពិសេស កងកម្លាំងសង្គ្រោះទាំងអស់ បន្តត្រៀមលក្ខណៈ និងតាមដានការវិវឌ្ឍន៍នៃស្ថានភាពជាប់ជានិច្ច។

អំណោយសង្រ្គោះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយកងប្រតិបតិ្តការរុករក និងសង្គ្រោះគ្រោះមហន្តរាយ, ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. និងជានាយរងសេនាធិការចម្រុះ, មេបញ្ជាការង និងជានាយសេនាធិការយោធភូមិភាគទី៥, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពទឹក ផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្តល់អំណោយសង្រ្គោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ២៥១គ្រួសារ ដែលកំពុងស្នាក់នៅទួលសុវត្ថិភាព ស្ថិតនៅសង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងនៅតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា …

អំណោយសង្រ្គោះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ Read More »

ឯកឧត្តម គីម វីរៈ អញ្ចើញចុះទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ និង ទួលសុវត្ថិភាព ភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ និង ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) រួមជាមួយអនុប្រធានទិសទី១ យោធភូមិភាគទី៥ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកអភិបាលក្រុងសិរីសោភ័ណ បានចុះត្រួតពិនិត្យស្ថានភាពទឹកដែលបានហក់ឡើង និងបានចុះទៅត្រួតពិនិត្យទីជម្រករបស់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពស្ថិតនៅផ្សារបេនឡានថ្មី និងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។