នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារៈ ជូនកងកម្លាំងរបស់យោធភូមិភាគពិសេស ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ
(ភ្នំពេញ)៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម ង៉ោ សុវណ្ណ អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម ទីប្រឹក្សា ឯកឧត្តម អគ្គលេខាធិការរង បាននាំយកឧបករណ៍ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ របស់យោធភូមិភាគពិសេស។ សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ (លេខ៧២៤) របស់បញ្ជាការដ្ឋានយោធភូមិភាគពិសេស ដែលមានកម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម …