ព័ត៌មាន
ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ (DRF) លើវិស័យដឹកជញ្ជូន››
រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ (DRF) លើវិស័យដឹកជញ្ជូន››។ សិក្ខាសាលា ត្រូវបានសហការរៀបចំដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង UNDP តាមប្រព័ន្ធអនឡាញ (Zoom) ក្នុងគោលបំណងផ្តល់មូលដ្ឋានគ្រឹះនៃវិធីសាស្ត្រ PDNA និង DRF និងពិភាក្សាអំពីភាពស៊ាំជាក់លាក់ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍជំនាញនិងអនុញ្ញាតឱ្យមានការពិភាក្សាស៊ីជម្រៅនៅក្នុងវិស័យផ្លូវថ្នល់នៅកម្ពុជា ដោយមានសមាសភាពចូលរួមសរុប ៧៣រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងខេត្តគោលដៅមួយចំនួន។ គូសបញ្ជាក់ថា បន្ទាប់ពីអនុម័តលើគម្រោងផ្ដល់ជំនួយបច្ចេកទេសសម្រាប់បង្កើនចំណេះដឹង និងផ្ដល់ការគាំទ្រ (KSTA) ដែលមានឈ្មោះថា គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់ទៅនឹងគ្រោះមហន្តរាយ តាមរយៈការបង្កើនចំណេះដឹងរួចមក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុវត្តលទ្ធផលរំពឹងទុកទី៣ …
ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចូលរួម ‹‹សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធ ស្តីពីការពង្រឹង វេទិកាក្រុមការងាររួមស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់អភិក្រមរួមរបស់អាស៊ានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ››
ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួម ‹‹សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធ ស្តីពីការពង្រឹង វេទិកាក្រុមការងាររួមស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់អភិក្រមរួមរបស់អាស៊ានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ››។ កិច្ចប្រជុំត្រូវបានរៀបចំដោយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) តាមប្រព័ន្ធអនឡាញ (Zoom) ក្នុងគោលបំណង បង្ហាញ និងពិគ្រោះយោបល់លើលទ្ធផល ដែលទទួលបានពីការចងក្រងសកម្មភាពនានារបស់ប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់កម្លាំងរួមជាមួយស្ថាប័នអាស៊ានដែលពាក់ព័ន្ធ លើការងារគ្រប់គ្រង គ្រោះមហន្តរាយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញក្រុមការងារពង្រឹងសកម្មភាព ជួយការលំបាកនៅមូលដ្ឋាន
(ឧត្តរមានជ័យ)៖ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ចុះជួយនៅក្នុងខេត្តជាប់ព្រំដែនថៃមួយនេះ។ ឯកឧត្តម ក៏បានបន្តជំរុញឱ្យក្រុមការងារដាក់មុខព្រួញជួយនៅមូលដ្ឋានបន្ថែម គ្រាខេត្តកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបញ្ហាជាច្រើនផ្សេងទៀត។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានបង្ហាញថា នៅក្នុងខែកក្កដា កន្លងទៅនេះ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ដែលមាន ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ជាប្រធាន រួមជាមួយអាជ្ញាធរ គ្រប់ថ្នាក់ និងមន្ទីរ ស្ថាប័ន ជំនាញ បានចុះធ្វើសកម្មភាពឆ្ពោះទៅមូលដ្ឋានចុះជួបពលរដ្ឋតាមខ្នងផ្ទះ ចំនួន ៥៦៩លើក។ ក្រុមការងារបានជួយឧបត្ថម្ភពលរដ្ឋ ដែលជួបលំបាក ដោយផលប៉ះពាល់ពីជំងឺ Covid -19 និងរងគ្រោះដោយគ្រោះធម្មជាតិ ដោយចំណាយសម្ភារៈគិតជាទឹកប្រាក់ ៣៦៦លានរៀល និង ២,៣៨០ដុល្លារ, បានសហការត្រួតពិនិត្យពលករមកពីថៃ ១១,៩៧០នាក់ ធ្វើតេស្តរហ័ស នៅទូទាំងខេត្ត ៦០,៦៩៤នាក់ វិជ្ជមានកូវីដ១៩ចំនួន ៤,១៧៦នាក់ ក្នុងនោះឆ្លងពីក្រៅប្រទេស …
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញក្រុមការងារពង្រឹងសកម្មភាព ជួយការលំបាកនៅមូលដ្ឋាន Read More »
សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ចាប់ពីថ្ងៃទី១១-១៧ ខែសីហា ឆ្នាំ២០២១
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១១-១២ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសចិន និងចន្លោះថ្ងៃទី១៣-១៦ ខែសីហា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលនឹងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ដូច្នេះ សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ឯកឧត្តម គីម វីរៈ បានដឹកនាំមន្ត្រីជំនាញ គ.ជ.គ.ម. សម្របសម្រួលជាមួយក្រុមជំនាញរុករកសង្គ្រោះ ស្វែងរកជនរងគ្រោះដែលលង់ទឹកស្រះ ក្នុងវត្តវង្គតបូរី
រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីជំនាញ គ.ជ.គ.ម. សម្របសម្រួលជាមួយក្រុមជំនាញរុករកសង្គ្រោះ របស់បញ្ជាការដ្ឋានទ័ពពិសេស ៩១១, កងពលតូចថ្មើរជើង ៧១១ និងអាជ្ញាធរមូលដ្ឋាន ខណ្ឌសែនសុខ ចុះមកស្វែងរកជនរងគ្រោះ ដែលលង់ទឹកស្រះ ក្នុងវត្តវង្គតបូរី ហៅវត្តដំរីស ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួររំលឹកថាកាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ទី៨ ខែសីហា ឆ្នាំ២០២១ យុវជនម្នាក់ឈ្មោះ អ៊ុង សុភា ហៅវ៉ិត អាយុ ១៧ឆ្នាំ បានចុះទៅស្រះទឹកវត្តខាងលើ និងបានលង់ស្លាប់។ តាមការបញ្ជាក់របស់ស្រ្តីជាម្តាយ កូនរបស់គាត់មានសតិមិនគ្រប់តាំងពីកំណើត ដែលរសៀលនោះ ចុះលេងទឹក រកចាប់ត្រីក៏រអិលលិចបាត់ក្នុងស្រះទឹកដែលមានជម្រៅ ប្រមាណជាង១០ម៉ែត្រ។ ក្រោយកើតហេតុ …
ឯកឧត្តម ង៉ោ សុវណ្ណ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ ប្រឡងប្រណាំងពាក់ព័ន្ធការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវ
នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការ ប្រឡងប្រណាំងពាក់ព័ន្ធការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវ ដែលជាលក្ខណៈសម្បត្តិទី៧ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ Conference (Zoom)។