ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។ ខេត្តពោធិ៍សាត់ គឺជាខេត្តដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ដទៃទៀត។ នៅក្នុងឱកាសចែកស្រូវពូជ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណប្រមាណ៤០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយ និងជម្នះបញ្ហាទឹកជំនន់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោកទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងដាំដុះដំណាំផ្សេងៗ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការរងគ្រោះរបស់ប្រជាពលរដ្ឋនោះឡើយ។ ក្នុងអាជ្ញាធរមូលដ្ឋាន សហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងកាកបាទក្រហម បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយបញ្ហា។ …

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់ Read More »

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង។ ជំនួបជាមួយប្រជាកសិករនៅថ្ងៃនេះ ក្រៅតែពីផ្តល់ស្រូវពូជហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅទិសពាយព្យប្រទេស ដែលបានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងធ្លាក់មកពីតំបន់នានា។ ក្នុងឱកាសចែកស្រូវពូជនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយប្រជាកសិករប្រមាណ ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ * ជាកិច្ចចាប់ផ្តើមនូវប្រសាសន៍សំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉េ សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ * សម្តេចតេជោ ហ៊ុន សែន …

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង Read More »

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួបជាមួយកសិករចំខួប៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នាថ្ងៃនេះ ក្រៅតែពីផ្តល់ស្រូវពូជហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។ ខេត្តបន្ទាយមានជ័យជាខេត្តមួយនៅពាយព្យប្រទេស ដែលបានរងការជនលិចធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវសម្តេចពាក់ពេលជួបប្រជាកសិករ អាចនឹងត្រូវគេយកទៅតម្កល់ទុកនៅពេលសម្តេចចាកចេញពីនយោបាយ។ * សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់ ដែលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការជួយប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់។ …

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ Read More »

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណគណៈសង្ឃនាយក និងសប្បុរសជន ដែលឧបត្ថម្ភស្បៀង ថវិកាសម្រាប់ដោះស្រាយបញ្ហាទឹកជំនន់ (Video inside)

(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរព្រះគុណ សម្ដេចសង្ឃ នៃគណៈសង្ឃមហានិកាយ និងអរគុណដល់សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភស្បៀង ព្រមទាំងថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការស្ម័គ្រចិត្តចូលរួមរបស់សម្ដេចសង្ឃ និងសប្បុរសជននានានៅពេលនេះ ជាការរួមចំណែកដ៏សំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា សដើម្បីសម្រាលការលំបាកពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំយកឱកាសនេះ អរព្រះគុណដល់សម្ដេច នៃគណៈសង្ឃនាយក និងមន្ដ្រីរាជការ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមថវិកា អង្ករ ដល់រាជរដ្ឋាភិបាល។ ទាំងអស់នេះជាការស្ម័គ្រចិត្ត»។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញពីការស្វាគមន៍ចំពោះការចូលរួមចំណែកពីព្រះសង្ឃ មន្ដ្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងគិតគូរប្រឹងប្រែងដោះស្រាយលើការងារនេះ។ សម្ដេចបានបញ្ជាក់ថា នេះគឺជាការជួយគ្នាក្នុងគ្រាលំបាក និងជាការរួមចំណែកក្នុងការសោះស្រាយបញ្ហាជូនប្រជាជន។ ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់តាមបណ្ដាខេត្តនានាទាំងអស់ កុំរង់ចាំវត្តមានរបស់សម្ដេចអញ្ជើញដោយផ្ទាល់ …

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណគណៈសង្ឃនាយក និងសប្បុរសជន ដែលឧបត្ថម្ភស្បៀង ថវិកាសម្រាប់ដោះស្រាយបញ្ហាទឹកជំនន់ (Video inside) Read More »

រដ្ឋមន្រ្តីកសិកម្ម អមដោយលោក ឡាំ ហេងហួត ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ និងគ្រឿងបរិភោគរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តសៀមរាប

(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ និងគ្រឿងឧបភោគបរិភោគជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ហើយមានលទ្ធភាពស្ដារឡើងវិញ ដើម្បីធ្វើការដាំដុះ បន្ទាប់ពីទឹកបានស្រក និងផ្ដល់ជូនគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលពុំមានលទ្ធភាពស្ដារឡើងវិញ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃនៅខេត្តសៀមរាប។ ពិធីនេះក៏មានការចូលរួមពីលោកស្រី ម៉ននី រង្សី និងគណៈប្រតិភូក្រសួងជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។ លោក ឡាំ ហេងហួត បានថ្លែងថា ប្រជាពលរដ្ឋដែលបានទទួលពូជស្រូវ និងគ្រឿងឧបភោគបរិភោគ មានចំនួនសរុប ២,៤០៧គ្រួសារ …

រដ្ឋមន្រ្តីកសិកម្ម អមដោយលោក ឡាំ ហេងហួត ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ និងគ្រឿងបរិភោគរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តសៀមរាប Read More »

ប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយ លើកទី១០ នៅប្រទេសថៃ

(បាងកក-ថៃ)៖ លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) លើកទី១០ និងសន្និសីទភាគីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ COP to AADMER( Conference of Parties- AADMER លើកទី១១ ព្រមទាំងកិច្ចប្រជុំនិងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះដឹកនាំដោយ នាយឧត្តមសេនីយ៍ អានុពុង់ ផាវចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក្នុងតួនាទីជាប្រធានកិច្ចប្រជុំ AMMDM នៅក្នុងឆ្នាំ២០២២នេះ ដែលមានប្រតិភូដែលអញ្ជើមកចូលរួមក្នុងអង្គសន្និសីទនេះ មានរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នគ្រប់គ្រងគ្រងគ្រោះមហន្តរាយ តំណាងប្រទេសទាំង១០ របស់អាស៊ាន, លេខាធិការដ្ឋានអាស៊ាន និងមឈ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន (AHA Center)។ រដ្ឋមន្រ្តីប្រធានប្រតិភូ និងតំណាងលេខាធិការដ្ឋានអាស៊ាន ត្រូវបានអញ្ជើញឲ្យចូលរួមថ្លែងសន្ទរកថា ទៅតាមប្រទេសនីមួយៗ ស្តីពីប្រធានបទ នៃទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ «រួមគ្នាលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម …

ប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយ លើកទី១០ នៅប្រទេសថៃ Read More »

ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បន្តអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាកសិករ ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បន្តអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងគណៈប្រតិភូក្រសួងជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាកសិករ ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ហើយមានលទ្ធភាពស្ដារឡើងវិញ ដើម្បីធ្វើការដាំដុះបន្ទាប់ពីទឹកបានស្រកទៅវិញ ក្នុងបរិវេណវត្តអម្ពវនារាម (រំចេក) ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រជាកសិករដែលត្រូវទទួលផល មានចំនួន ៤៩៧គ្រួសារ មកពីឃុំចំនួន០៤ មានឃុំកៀនជ្រៃ ឃុំហាន់ជ័យ ឃុំគគរ និងឃុំរំចេក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្មើនឹងពូជស្រូវសរុបចំនួន ៣៣,៦៥០គីឡូក្រាម។ …

ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បន្តអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាកសិករ ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម Read More »

ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋចំនួន ៣៥១គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអមពី ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋចំនួន ៣៥១គ្រួសារ មកពីឃុំចំនួន៣ មានឃុំទន្លេបិទ ឃុំជីរោរទិ៍ទី១ និងឃុំជីរោរទិ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ ស្មើនឹងពូជស្រូវសរុបចំនួន ២៩,៤៥០គីឡូក្រាម ដើម្បីធ្វើការដាំដុះឡើងវិញបន្ទាប់ពីទទួលផលប៉ះពាល់ដោយសារទឹកជំនន់ ដែលប្រព្រឹត្តនៅក្នុងបរិវេណវត្តសុវណ្ណមាលីទន្លេបិទ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមពិធីចែកគ្រាប់ស្រូវពូជជូនប្រជាកសិកររងការខូតខាតដោយគ្រោះទឹកជំនន់ ក្នុងខេត្តក្រចេះ

(ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើដំណើររួមគ្នាចុះទៅចែកស្រូវពូជជូនប្រជាកសិករ រងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តក្រចេះ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការក្នុងខេត្តជាច្រើនរូបទៀត។ ស្រូវពូជដែលបានចែកជូនប្រជាកសិករនាព្រឹកមិញនេះ មានចំនួន ២០៥,៣៥០គីឡូក្រាម។ ស្រូវពូជនេះ បានចែកជូនប្រជាកសិករ ២,៧០២គ្រួសារ មកពីស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ។ លោក វ៉ា ថន បានលើកឡើងក្នុងពិធីនោះថា ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដល់គ្រាប់ពូជស្រូវចំនួន ២៨១តោន ៦០០គីឡូក្រាម …

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមពិធីចែកគ្រាប់ស្រូវពូជជូនប្រជាកសិកររងការខូតខាតដោយគ្រោះទឹកជំនន់ ក្នុងខេត្តក្រចេះ Read More »

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចែកពូជស្រូវ ជាប្រពន្ធ័ស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ

ស្រុកស្ទឹងត្រង់៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អមដំណើរដោយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្ដម ជាអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចែកពូជស្រូវ ជាប្រពន្ធ័ស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ មកពីឃុំចំនួន ៦ នៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ១.៤៤៦គ្រួសារ ស្មើនឹងស្រូវពូជចំនួន ១០៧.៦០០គីឡូក្រាម ។ ក្នុងឱកាសនោះដែរ តំណាងបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវ យកទៅដាំដុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទាំងស្រុកស្ទឹងត្រង់ ក៏ដូចជា ប្រជាពលរដ្ឋ …

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចែកពូជស្រូវ ជាប្រពន្ធ័ស្បៀងបំរុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ Read More »