Marquee

សូមសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី២៥-៣១ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននូវជ្រលងសម្ពាធទាប ITCZ សារជាថ្មីផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។

ស្ថានភាពធាតុអាកាស៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ភ្លៀងអាចនឹងធ្លាក់ពីតិចទៅបង្គួរ

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១៨-២៤ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនីរតីខ្សោយ។

សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ចាប់ពីថ្ងៃទី១១-១៧ ខែសីហា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១១-១២ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសចិន និងចន្លោះថ្ងៃទី១៣-១៦ ខែសីហា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលនឹងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ដូច្នេះ សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ចាប់ពីថ្ងៃទី៤-១០ ខែសីហា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។ ជាមួយនោះ ខ្យល់មូសុងនីរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ។ ដូច្នេះ សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមសាធារណជន បន្តការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅខ្លាំង លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយសារកម្ពុជាទទួលរងនូវឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃទី២៨ ខែកក្កដា – ៣ ខែសីហា ឆ្នាំ២០២១

ដោយទឹកទន្លេមេគង្គ នឹងបន្តហក់ឡើងក្នុងរយៈពេល ៣ទៅ៤ថ្ងៃខាងមុខទៀត សូមសាធារណជន អាជ្ញាធរដែនដី ពិសេស ប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់ទំនាប រួសរាន់ប្រមូលផលឱ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ

សូមសាធារណជន និងបងប្អូនប្រជានេសាទ ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា ឆ្នាំ២០២១ បន្តប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គរ រន្ទះ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង

ដោយសារឥទ្ធិពល នៃជ្រលងកូនព្យុះទី៧ ឈ្មោះ សេមប៉ាកា និងប្រព័ន្ធសម្ពាធទាប ITCZ សូមសាធារណជន និងបងប្អូនប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២១

សូមសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១