គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្របសម្រួលជាមួយកម្មវិធីស្បៀងអាហារពិភពលោក ផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាត ដែរងគ្រោះដោយទឹកជំនន់
(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី បានរៀបចំកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅទូទាំង ៩ក្រុង/ស្រុក នៃខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោកស្រី ក្លែ កូណាន់ តំណាង និងជានាយិការ កម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា។ ដោយមើលឃើញនូវការលំបាក និងដើម្បីរួមចំណែកក្នុងការស្តារជីវភាពឡើងវិញ របស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយទទួលរងគ្រោះគ្រោះមហន្តរាយផ្ទួនៗ ដូចជាជំងឺកូវីដ ១៩ និងជាពិសេស ទឹកជំនន់ ក្រោមភាពជាដៃគូរយុទ្ធសាស្រ្តរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំ នៅកម្ពុជា នឹងមានការគាំទ្រថវិកាពី រាជរដ្ឋាភិបាលអាឡឺម៉ង់ (giz) ជំនួយពីពលរដ្ឋ អាមេរិក (USAID) បានសម្រេចផ្តល់ជូនថវិកាដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ …