ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

យោងតាម ឯកឧត្តម អភិបាលខេត្ត ព្រឹកនេះពុំមានភ្លៀងធ្លាក់ទេ ស្ថានភាពនៅស្រុកម៉ាឡៃ មានការធូរស្រាល។ ប៉ុន្តែ នៅប៉ោយប៉ែតទឹកហក់ឡើង ៤តឹកនៅអូរ ដោយទឹកធ្លាក់ពីថៃ ដោយប្រជាជន ៩៧គ្រួសារ ដែលត្រូវបានជម្លៀសពីម្សិលម៉ិញ កំពុងស្ថិតនៅទួលសុវត្ថិភាពនៅឡើយ។ នៅស្រុកមង្គលបូរីទឹកស្ទឹងបន្តឡើង ដោយនៅប៉ែកខាងលិចភូមិសាស្រ្តស្រុកទឹកបានពេញវាល មានការប៉ះពាល់ដំណាំស្រូវមួយចំនួន និងប្រជាពលរដ្ឋ ១៤គ្រួសារ ត្រូវបានជម្លៀសទៅ ទីទួលសុវត្ថិភាព។ នៅក្រុងសិរីសោភណ័មានប្រជាពលរដ្ឋដែលរស់នៅអមមាត់ស្ទឹង ៤០គ្រួសារ ក៏ត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ដើម្បីសង្គ្រោះប្រជាជនរងគ្រោះ និងដោះស្រាយស្បៀងបន្ទាន់។

ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១

តាមព័ត៌មានពី ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ទឹកនៅស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កំពុងហក់ឡើងខ្លាំងអាចនឹងហូរមកខេត្តបន្ទាយមានជ័យឆាប់ៗ។ នៅក្រុងប៉ោយប៉ែតបានជម្លៀសប្រជាពលរដ្ឋចំនួន ៩៧គ្រួសារ មកកាន់ទីទួលសុវត្ថិភាព។ ទឹកស្ទឹងមង្គលបូរីមានការហក់ឡើងជិតដល់កំរិតប្រកាសអាសន្ន និងស្ទឹងសិរីសោភណ័ ក៏មានការហក់ឡើងបណ្តាលឱ្យប៉ះពាល់ប្រជាជននៅតាមដងស្ទឹងមួយចំនួន។ រីឯនៅភូមិបឹងជង្រុក (តំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ) ឃុំពង្រ ស្រុកម៉ាឡៃ ទឹកបានលិចផ្ទះប្រជាជនប្រមាណ ៨៧៣ខ្នង ដោយក្រុមការងារនិងកងកម្លាំងប្រដាប់អាវុធ បានរៀបចំទីទួលសុវត្ថិភាពរួចជាស្រេច និងត្រៀមជម្លៀសប្រជាជន។ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានចល័តពីខេត្តពោធិ៍សាត់ បាត់ដំបង និងឥឡូវនេះ កំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង។

ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួម ពិធីចុះ MoU រវាងបញ្ជាការដ្ឋានទ័ពពិសេស ជាមួយសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញចូលរួម ពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នា រវាងបញ្ជាការដ្ឋានទ័ពពិសេស ជាមួយសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក។ ឯកឧត្តម គីម វីរៈ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ជូនដល់បញ្ជាការដ្ឋានទ័ពពិសេសផងដែរ។

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ចុះពិនិត្យការជន់លិចភូមិឋានប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផលប៉ះពាល់ របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានឱ្យដឹងថាដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីលើភ្នំយាយសំ បានបង្ករឱ្យភូមិបឹងជង្រុកទទួលរងការជន់លិច។ នៅក្នុងពេលចុះពិនិត្យស្ថានភាពនៃការជនលិច ក៏ដូចជាផលប៉ះពាល់នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានដឹកនាំបញ្ជាកម្លាំងចម្រុះ រៀបចំធ្វើស្ពានឈើបណ្តោះអាសន្ន ដើម្បីប្រជាពលរដ្ឋឆ្លងកាត់ និងបានរំដោះមុខទឹក និងរៀបចំទីទួលសុវត្ថិភាពត្រៀមសម្រាប់ពលរដ្ឋរងផលប៉ះពាល់។ ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋហើយនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តផែនការទប់ស្កាត់ និងដោះស្រាយបញ្ហា បណ្តាលមកពីគ្រោះទឹកជំនន់តាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់លើអាយុជីវិតមនុស្ស។

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ចុះបំពាក់សម្ភារៈជូនកម្លាំងរបស់យោធភូមិភាគពិសេស កងពលតូចអន្តរាគមន៍លេខ១៤ យោធភូមិភាគទី៥ និងកងពលធំអន្តរាគមន៍លេខ២

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម អគ្គលេខាធិការ  អគ្គលេខាធិការរង និងទីប្រឹក្សា បានអញ្ជើញចុះសួរសុខទុក្ខ និងបំពាក់សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់យោធិភូមិភាគពិសេស កងពលតូចអន្តរាគមន៍លេខ១៤ យោធិភូមិភាគទី៥ និងកងពលធំអន្តរាគមន៍លេខ២។ ក្នុងពិធីនេះដែរក៏មានចូលរួមពី មេបញ្ជាការ មេបញ្ជការរង នាយទាហាន ពលទាហាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយរបស់អង្គភាពខាងលើ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។ ក្នុងដំណើរចុះសួរសុខទុក្ខ និងបំពាក់សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានយកនូវពាក្យពេចន៍កោតសរសើររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្លាំងសង្គ្រោះទាំងអស់ ដែលបានធ្វើសកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត …

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ចុះបំពាក់សម្ភារៈជូនកម្លាំងរបស់យោធភូមិភាគពិសេស កងពលតូចអន្តរាគមន៍លេខ១៤ យោធភូមិភាគទី៥ និងកងពលធំអន្តរាគមន៍លេខ២ Read More »

សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់៖ ជំនន់ទឹកភ្លៀងអាចនឹងកើតមានក្នុងភូមិសាស្ត្រ នៃខេត្តមួយចំនួននៅតំបន់វាលទំនាប តំបន់ខ្ពង់រាប ជួរភ្នំដងរែក តំបន់ជួរភ្នំក្រវាញ និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០២១

នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារៈ ជូនកងកម្លាំងរបស់យោធភូមិភាគពិសេស ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ

(ភ្នំពេញ)៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម ង៉ោ សុវណ្ណ  អនុប្រធាន  គ.ជ.គ.ម. ឯកឧត្តម ទីប្រឹក្សា ឯកឧត្តម អគ្គលេខាធិការរង បាននាំយកឧបករណ៍ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ របស់យោធភូមិភាគពិសេស។ សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ (លេខ៧២៤)  របស់បញ្ជាការដ្ឋានយោធភូមិភាគពិសេស ដែលមានកម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម …

នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារៈ ជូនកងកម្លាំងរបស់យោធភូមិភាគពិសេស ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ Read More »

សូមបន្តការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនានា ដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី១៥-២១ ខែកញ្ញា ឆ្នាំ២០២១ ដោយកម្ពុជានឹងទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសភូមា, ថៃ, ឡាវ និងវៀតណាម

ឯកឧត្តម គីម វីរៈ បានប្រគល់អាវពោងចំនួន ២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារ សម្របសម្រួលជាមួយ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់អាវពោងចំនួន ២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយខាងលើ ត្រូវបានប្រគល់ជូនតាមរយៈ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧២២ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជាប្រធាន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧២២ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។ ការហ្វឹកហ្វឺនមានរយៈពេល ៤៩ថ្ងៃ ស្មើនឹង ៣៤៣ម៉ោង មានមុខវិជ្ជា អប់រំចិត្តសាស្ត្រហ្វឹកហ្វឺនយោធា ហែលទឹកសង្គ្រោះដោយខ្លួនទទេរ និងប្រើប្រាស់សម្ភារៈ ហ្វឹកហ្វឺនជំនាញបច្ចេកទេសបើកទូកស្មាច់ និងរបៀបសង្គ្រោះបឋមជាដើម។ ក្រោយការហ្វឹកហ្វឺននេះ សិក្ខាកាមមានសមត្ថភាពស្ទាត់ជំនាញ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដូចជា គ្រោះទឹកជំនន់ រាំងស្ងួត …

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧២២ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ Read More »