យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

ហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១ មិនា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #១៥នាក់​ (ករណីឆ្លងសហគមន៌នៅភ្នំពេញ:​ ៩នាក់​ ក្រុងព្រះសីហនុ​: ៥នាក់​ និងករណីនាំចូល)​ និងមិនមានជាសះស្បេីយ​ទេ​ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​#៨២០នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ #៣៤៣នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ #៤៧៧នាក់​​​​​​​​​​​​​​​​​ ដដែល​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីង កំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណី ជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 493417 ស្មេីនឹង​ 29370 ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

COVID-19 ប៉ះពាល់ទៅលើមនុស្សផ្សេងៗគ្នាតាមរបៀបផ្សេងៗគ្នា។ អ្នកដែលឆ្លងភាគច្រើននឹងវិវត្តពីជំងឺកម្រិតស្រាលទៅមធ្យម ហើយជាសះស្បើយដោយមិនចាំបាច់សម្រាកក្នុងមន្ទីរពេទ្យឡើយ។


រោគសញ្ញាដែលជួបញឹកញាប់បំផុត៖

  • គ្រុនក្ដៅ
  • ក្អកស្ងួត
  • អស់កម្លាំង

រោគសញ្ញាដែលមិនសូវជួបញឹកញាប់៖

  • ឈឺក និងឈឺចាប់ឈឺក
  • រាករូស
  • ភ្នែកក្រហម
  • ឈឺក្បាលបាត់បង់ជីវ្ហាវិញ្ញាណ ឬក្លិន
  • កន្ទួលលើស្បែក ឬប្រែពណ៌ម្រាមដៃ ឬម្រាមជើង