បន្ទាយមានជ័យ៖ លោក គីម វីរ: ជាអគ្គលេខាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារសហការជាមួយកងកម្លាំងចម្រុះចុះពិនិត្យស្ថានភាពទឹកជំនន់ និងចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដែលកំពុងប្រឈមដោយទឹកជំនន់ ក្នុងស្រុកមង្គលបុរី ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ។ ក្នុងពេលចុះចែកអំណោយ តាមខ្នង លោក គីម វីរ: បានឱ្យដឹងថា ដោយមានការយកចិត្តទុកបំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះ (គ.ជ.គ.ម)រួមទាំងការណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ (គ.ជ.គ.ម) បានចាត់ឱ្យក្រុមការងារថ្នាក់ជាតិចុះពិនិត្យជាបន្ទាន់ ដេីម្បីពិនិត្យ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។
លោក គី ម វីរ: អគ្គលេខាធិការ (គ.ជ.គ.ម) បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនជនរួមជាតិដែលរងគ្រោះដោយទឹកជំនន់ ពេលនេះហេីយទោះជាទឹកបន្តស្រកទៅវិញជាបណ្តើរ
ក៏សម្តេចទាំងពីរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។ អគ្គលេខាធិការ រូបនេះ ថ្លែងថា មកដល់ពេលនេះឃេីញថាបណ្តាភូមិសាស្រ្តនៃទឹកជំនន់តាមស្រុកក្នុងខេត្តបន្ទាយមានជ័យមួយចំនួនទឹកបានស្រកបន្តិចបន្តួច ដែលពុំទាន់មានស្ថានភាពធ្ងន់ធ្ងរណាមួយបានកេីតឡេីងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅឡេីយទេ។
ក្នុងពេលចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ លោក គីម វីរៈ បានសំណូមពរដល់ប្រជាពលរដ្ឋដែលប៉ះពាល់ហើយពុំជម្លៀសទៅទីទួលសុវត្ថិភាព ត្រូ វរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ក្នុងករណីស្ថានភាពប្រឈមធ្ងន់ធ្ងរ ដេីម្បីទទួលបានការជួយសង្គ្រលះទាន់ពេល វេលា។ ទន្ទឹមគ្នានេះ លោក បានស្នេីដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវសហការគ្នាចុះតាមដានជាប់ជាប្រចាំអំពីស្ថានភាព និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ៗរូប។យ៉ាងណាក្តី ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចជាស្រេចនូវកងរុករក និងសង្គ្រោះមហន្តរាយទាំង១៦កង សម្រាប់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋគ្រប់ពេលវេលា។
បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់បទបញ្ជាដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយ ក្រសួង និងមន្ទីរ ជំនាញ ធ្វើការស្តាឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ។បេីតាមរបាយការណ៍របស់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថាខេត្តប្រឈមទឹកជំននលមាន៤ខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ខណ:ខេត្តសៀមរាបមានទំហំប៉ះពាល់ច្រេីនជាងគេ៕