(សៀមរាប)៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃខ.ភ.ម និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រតិភូ នាំយកឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយមួយចំនួនធំ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកបំពាក់ជូន កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២០ របស់វរសេនាតូចស៊ើបការ ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ស្ថិតក្នុងភូមិសាស្រ្ត រហាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប។