ឯកឧត្តម ច័ន្ទ លំផាត់ ទទួលជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាយោបល់របស់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាល្លឺម៉ង់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់
រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. បានទទួលជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាយោបល់របស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាល្លឺម៉ង់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំបានធ្វើការពិគ្រោះយោបល់លើការសិក្សាអំពីលទ្ធភាព ស្ដីពីការវិនិយោគក្នុងការត្រៀមរៀបចំសម្រាប់ជំងឺរាតត្បាតសកល និងការគ្រប់គ្រងសុខភាពបន្ទាន់ពាក់ព័ន្ធគ្រោះមហន្តរាយធម្មជាតិនៅកម្ពុជា។ កិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។