ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ»

(បន្ទាយមានជ័យ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១,១៩៨គ្រួសារ មកពីក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ ពិធីចែកអំណោយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ ព្រមទាំងបណ្តាកងកម្លាំងចម្រុះផងដែរ។ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវអំណគុណយ៉ាងជ្រៀលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះជាស្បៀងអាហារ នាពេលនេះ។ នៅចំពោះមុខពលរដ្ឋរងគ្រោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម …

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ» Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល ជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភមីចំនួន ២០,៣០០កេស និងថវិកា ១០០លានរៀល ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ មី និងថវិកានេះ ត្រូវបានក្រុមការងាររបស់ឧកញ៉ា ទ្រី ភាព រៀបចំដឹកជញ្ជូន និងប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ ឯកឧត្តម …

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល ជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ Read More »

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំមន្ត្រី ចូលរួម កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃនិងសុវត្ថិភាព (MOIS) នៃសាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) ក្រោមប្រធានបទ ‹‹គាំទ្រការអភិវឌ្ឍន៍ប្រកបដោយភាពធន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក›› រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងចម្រុះ បន្តចុះត្រួតពិនិត្យជំនន់ទឹកភ្លៀងនៅតាមបន្ទាត់ព្រំដែន

(បន្ទាយមានជ័យ)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)  រួមជាមួយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. ឯកឧត្ដម គង់ កន្នារិទ្ធ ទីប្រឹក្សា គ.ជ.គ.ម. និងកម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន  អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ក្រុង-ស្រុក ចំនួន៣គឺ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ គឺជាការត្រៀមលក្ខណៈ ក្នុងការជួយសង្រ្គោះ និងទីទួលសុវត្ថិភាពសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេល។

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១,១៥០ គ្រួសារ -លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា -ប៉ះពាល់សាលារៀន ២៦កន្លែង, វត្ត ៩កន្លែង និងមណ្ឌលសុខភាព ២កន្លែង -ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញានេះ ផលប៉ះពាល់សរុបដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់-ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ-លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា-ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បន្តដឹកនាំកម្លាំងចម្រុះ ចុះជួយសង្គ្រោះពលរដ្ឋ ឡើងទួលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តដឹកនាំអាជ្ញាធរ និងកងកម្លាំងចម្រុះ ចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទៅកាន់ទីទួលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម គីម វីរៈ បន្តចុះត្រួតពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះនៅទួលសុវត្ថិភាព និងការតម្លើងតង់ចល័តបន្ថែម ខណៈជំនន់ទឹកភ្លៀងនៅបន្តគំរាមកំហែងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. រួមជាមួយ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងលោកមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានបន្តចុះត្រួតពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលទើបជម្លៀសមកកាន់ទួលសុវត្ថិភាពនៅចំណុចផ្លូវវៀងក្រុងសិរីសោភ័ណ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ហើយ ឯកឧត្តម ក៏បានត្រួតពិនិត្យផងដែរ ការតម្លើងតង់ចល័តបន្ថែម ដោយកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះធ្វើជាទីជម្រកបណ្តោះអាសន្ន។ ជាមួយគ្នានោះក៏មានសប្បុរសជនបានឧបត្ថម្ភនូវអំពូលសឡា ចំនួន ២០គ្រឿង សម្រាប់ប្រើប្រាស់ និងបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិក ជូនដល់កងពលតូចថ្មើរជើងលេខ៥១ ដែលប្រចាំការនៅទីនោះ។