ព័ត៌មានទូទៅ

ទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខរបស់សម្តេចតេជោ និងសេនាធិការ! ទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យផលប៉ះពាល់របស់កសិករ ដោយសារជំនន់ទឹកភ្លៀង

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ គឺជារឿងដ៏សំខាន់បំផុតក្នុងតួនាទីភារកិច្ចនៃការដឹកនាំរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកជាប់ជានិច្ចឱ្យមន្ត្រីជាសេនាធិការត្រូវចុះឱ្យដល់ និងរកឱ្យឃើញនូវបញ្ហារបស់ប្រជាពលរដ្ឋ ហើយដាក់ចេញវិធានការឱ្យលឿនរហ័សដោះស្រាយជូនពួកគេ។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការ ជាភ្នែក ជាច្រមុះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតនូវអនុសាសន៍ និងបទបញ្ជារបស់សម្តេចតេជោ ក្នុងការដោះស្រាយការងារគ្រោះមហន្តរាយ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ។ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តធ្វើដំណើរចុះត្រួតពិនិត្យជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចស្រែស្រូវប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះស្វែងយល់ពីការលំបាក និងផលប៉ះពាល់របស់កសិករនេះ ក៏មានការចូលរួមពីក្រុមការងារ លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម អភិបាលខេត្តកំពង់ធំ, មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត, អភិបាលស្រុក និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្តងដែរ។ របាយការណ៍បឋមរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ស្រុកកំពង់ស្វាយ ប៉ះពាល់ដោយជំនន់ទឹកភ្លៀងសរុបចំនួន ៨ឃុំ ស្មើនឹង ៤,៤២៥ហិកតា ក្នុងនោះខូចខាតចំនួន …

ទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខរបស់សម្តេចតេជោ និងសេនាធិការ! ទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យផលប៉ះពាល់របស់កសិករ ដោយសារជំនន់ទឹកភ្លៀង Read More »

ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២២។

នាព្រឹកថ្ងៃច័ន្ទ ទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២២។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន,ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ឯកឧត្តម ទីប្រឹក្សា, លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំ គ.ជ.គ.ម.។

៥ខែដើមឆ្នាំនេះ រន្ទះបាញ់សម្លាប់មនុស្ស២២នាក់

(ភ្នំពេញ)៖ គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ គ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់មនុស្សដល់ទៅ ២២នាក់ឯណោះ។ នេះបើយោងតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក សុទ្ធ គឹមកុលមុនី បានឲ្យដឹងថា «ចាប់តាំងពីដើមរដូវភ្លៀងធ្លាក់ រហូតដល់ខែឧសភា ឆ្នាំ២០២២ រន្ទះបាញ់បានកើតឡើង ៤៦លើក សម្លាប់មនុស្ស ២២នាក់ និងរបួស ១៧នាក់»។ លោកបន្តថា គ្រោះធម្មជាតិដ៏កាចសាហាវនេះដែរ ក៏បានសម្លាប់គោក្របី ៥៣ក្បាល និងធ្វើឲ្យខូចខាតផ្ទះ១១ខ្នង។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងទៀតថា ខេត្តបាត់ដំបង មានរន្ទះបាញ់កើតឡើងច្រើនជាងខេត្តដទៃ ពោលមានដល់ទៅ ៨លើក និងធ្វើឲ្យមនុស្សស្លាប់ ៣នាក់ ប៉ុន្តែខេត្តពោធិ៍សាត់ គឺជាខេត្តដែលមានមនុស្សស្លាប់ដោយសាររន្ទះបាញ់ច្រើនជាងគេ រហូតដល់ទៅ ៤នាក់ ខណៈរន្ទះបាញ់ កើតឡើងត្រឹមតែ ៣ដងប៉ុណ្ណោះ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុនៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល …

៥ខែដើមឆ្នាំនេះ រន្ទះបាញ់សម្លាប់មនុស្ស២២នាក់ Read More »

សារលិខិត របស់ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ស៉ីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា។

មេទ័ពជើងគោក៖ កងទ័ពមានតួនាទីសំខាន់ ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ ដែលត្រូវត្រៀមលក្ខណៈឱ្យបានជាប់ប្រចាំ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកដល់កងទ័ពថា ក្រៅតែពីកិច្ចការស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធហើយនោះ កងទ័ពក៏មានតួនាទីសំខាន់ក្នុងការងារសង្គ្រោះគ្រោះមហន្តរាយផងដែរ។ ក្នុងន័យនេះលោកមេបញ្ជាការកងទ័ពជើងគោក ក្រើនរំលឹកកងទ័ពទាំងអស់ត្រៀមលក្ខណៈសង្គ្រោះគ្រោះមហន្តរាយ គ្រារដូវវស្សាការគំរាមគ្រោះមហន្តរាយឈានចូលមកដល់។ ការក្រើនរំលឹករបស់មេបញ្ជាការកងទ័ពជើង បានធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ។ កងទ័ពបានក្លាយទៅជាកម្លាំងប្រតិបត្តិការដ៏ពិសេសក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលជួបគ្រោះមហន្តរាយនានា ជាពិសេសពេលមានទឹកជំនន់។ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពមានតួនាទីសំខាន់ក្នុងបេសកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារ ជាដើម។ លោកបានលើកឡើងថា នេះការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះដែលរៀបចំឡើងនេះ មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលបំប៉នឱ្យកងទ័ពមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបំពេញភារកិច្ចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះមហន្តរាយកើតឡើង។ លោកមេបញ្ជាការវ័យពោរពេញដោយថាមពលជាអ្នកដឹកនាំរូបនេះ ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រផ្នែកការងារធានា ដើម្បីបង្កលក្ខណៈដល់ការអនុវត្តភារកិច្ចហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានទ័ពពិសេស។ លោក ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកឧបត្ថម្ភទាំងផ្នែកស្មារតី ថវិកា …

មេទ័ពជើងគោក៖ កងទ័ពមានតួនាទីសំខាន់ ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ ដែលត្រូវត្រៀមលក្ខណៈឱ្យបានជាប់ប្រចាំ Read More »

ឯកឧត្តម ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំឆ្លងរបាយការណ៍ពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ ថ្នាក់ដឹកនាំ ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងសមាជិក សមាជិកា មួយចំនួននៅទីស្នាក់ការគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ភ្លៀងកក់ខែ ក្នុងរដូវប្រាំង បានបន្តធ្លាក់រាយប៉ាយ ចាប់ពីដើមខែមេសា មកនៅតាមបណ្តាខេត្ត ជាច្រើន ក្នុងបរិមាណតិចច្រើនដោយកន្លែង ហើយក្នុងនេះខេត្តមួយចំនួនមានភ្លៀងធ្លាក់នៅថ្ងៃខ្លះក្នុង បរិមាណពី៧០-១០០ម.ម ដូចជានៅខេត្ត ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរី ជាដើម។ កម្ពុជា បានទទួលរងឥទ្ធិពល នៃប្រព័ន្ធសម្ពាធផ្សេងៗបានបង្កឱ្យមានភ្លៀង និងខ្យល់បក់បោកខ្លាំងជាបន្តបន្ទាប់ហើយប៉ះពាល់ និងខូចខាតដល់លំនៅដ្ឋាននិងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរងគ្រោះជាពិសេស តាមបណ្តាខេត្តភាគពាយ័ព្យ ។ …

ឯកឧត្តម ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំឆ្លងរបាយការណ៍ពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២ Read More »

ពិធីចុះអនុស្សរណៈនៃ ការយោគយល់ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការភីពផលអ៊ីននីត នៅកម្ពុជា ដើម្បីក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្រ្គោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា