ព័ត៌មានទូទៅ

[Video]ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៣ ខែសីហា ធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅតាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្តកំពង់ធំ។

(វីដេអូ)៖ សកម្មភាពរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៣ ខែសីហា នេះ ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាយឧត្ដមសេនីយ៍ គន់ គីម ផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានជោគជ័យជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន …

នាយឧត្ដមសេនីយ៍ គន់ គីម ផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ Read More »

ឯកឧត្តម គន់ គីម៖ ខេត្តចំនួន១៦ និងពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ប្រភពពី BTV ភ្នំពេញ៖ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា មានខេត្តចំនួន១៦ និងប្រជាពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ បានប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រហូតមានប្រជាពលរដ្ឋខ្លះត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ថ្លែងប្រាប់BTV News នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ សីហា ឆ្នាំ២០២២ យោងតាមការព្យាការណ៍អំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលប៉ុន្មានចុងក្រោយនេះបរិមាណទឹកភ្លៀចបានធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីបំណាច់ខែកក្កដា ដល់ដើមខែសីហា ក្នុងកម្រិតពីមធ្យមទៅច្រើនជារៀងរាល់ថ្ងៃ។  ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ស្របជាមួយការបើកបញ្ចេញទឹកពីអាងស្តុកទឹក និងវារីអគ្គិសនី​មួយ​ចំនួន និងបរិមាណទឹកភ្លៀង ​បានធ្វើឱ្យលិចលង់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តជាច្រើន ដូចជា តាម​តំបន់ឆ្នេរ តំបន់ភាគពាយ័ព្យ តំបន់ឦសាន និងមួយផ្នែកនៃតំបន់ទំនាបកណ្តាល។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងប្រទេសមានខេត្តចំនួន១៦ និង​ប្រជាពលរដ្ឋជិត៣ពាន់គ្រួសារ និងដំណាំស្រូវប៉ះពាល់ជាង៤ម៉ឺនហិកតា។ បើទោះបីជំនន់ទឹកភ្លៀងមិនទាន់ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរ ​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម …

ឯកឧត្តម គន់ គីម៖ ខេត្តចំនួន១៦ និងពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង Read More »

ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្ត និងត្រៀមអន្ដរាគមន៍សង្គ្រោះពលរដ្ឋជានិច្ចតាមបទបញ្ជាសម្ដេចតេជោ

ប្រភពពី freshnews (ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តចំនួន១៦។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា ស្ថានភាពលិចលង់ជាបន្តបន្ទាប់ ដោយសារជំនន់ទឹកភ្លៀងនេះ មាននៅតាមតំបន់ឆ្នេរ ភាគពាយព្យភាគឦសាន និងមួយផ្នែក នៃតំបន់ទំនាបកណ្ដាល ក្រៅពីការបង្កជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនទីប្រជុំជន ក្នុងរយៈពេលខ្លីក៏បង្កឲ្យមានផលប៉ះពាល់ខូចខាតដំណាំស្រូវ និងដំណាំគូបផ្សំ ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ បើតាមទេសរដ្ឋមន្ដ្រី គន់ គីម មូលដ្ឋានរងគ្រោះមានចំនួន១៦ខេត្ត ដែលមានខេត្តត្បូងឃ្មុំ, ព្រះសីហនុ, កំពត, កោះកុង, កែប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាបក្រចេះ, បន្ទាយមានជ័យ, ព្រះវិហារ, ឧត្តរមានជ័យ, មណ្ឌលគិរី និងខេត្តរតនគិរី។ លើវិស័យសង្គមយើងបានពិនិត្យឃើញថា ផ្ទះទឹកលិចប្រមាណ១៥,០០ខ្នង ក្នុងនោះក៏មានការខូចខាតចំនួន៤៥ខ្នង, វត្តលិចទឹក៤កន្លែង, …

ទេសរដ្ឋមន្ដ្រី គន់ គីម បញ្ជាក់អំពីទំហំនៃការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្ត និងត្រៀមអន្ដរាគមន៍សង្គ្រោះពលរដ្ឋជានិច្ចតាមបទបញ្ជាសម្ដេចតេជោ Read More »

មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានត្រួតពិនិត្យ កម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ថ្ងៃទី១២ខែសីហាឆ្នាំ២០២២លោកវរសេនីយ៍ឯកមានប៊ុនរុនមេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍សម្រាប់ដោះស្រាយយថាហេតុផ្សេងៗនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ លោកមេបញ្ជាការរងនាយសេនាធិការបានបញ្ជាក់ថាតួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយយថាហេតុ២៤ម៉ោងលើ២៤ម៉ោងនិងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិក្នុងភូមិសាស្រ្តទទួលខុសត្រូវតាមសំណូមពរអាជ្ញាធរមូលដ្ឋាន។ ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯកមាសប៊ុនរុនមេបញ្ជាការរងនាយសេនាធិការបានថ្លែងអំណរគុណដល់នាយ–ពលទាហានទាំងអស់ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការនិងបទបញ្ជារបស់ថ្នាក់លើប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។ ជាចុងក្រោយលោកមេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យក៏បានផ្ដាំផ្ញេីរដល់កងកម្លាំងទាំងអស់ត្រូវតែបន្តនូវការយកចិត្តទុក្ខដាក់ការពារខ្លួនអោយបានខ្ពស់បំផុតនិងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាគឺវិធានការ

នាយឧត្ដមសេនីយ៍ គន់ គីម ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។ នាឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ សម្រេចបានជោគជ័យនូវបេសកកម្មធំធេងបន្ថែមទៀត ដើម្បីនាំមកនូវសុខសន្តិភាព កិត្យានុភាព វិបុលភាព និងការអភិវឌ្ឍគ្រប់វិស័យ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ

(កំពង់ធំ)៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដំណើរអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នេះ ក៏មានការអញ្ជើញចូលរួមដោយមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រុមការងារលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត។ តាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ស្រុកតាំងគោក ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ និងខូចខាតដំណាំស្រូវចំនួន ៧ឃុំ ស្មើននឹង ៩៦៦ហិកតា។ ក្នុងនោះខូចខាតចំនួន ៤៩៩ហិកតា ស្មើនឹង ៥៨៣គ្រួសារ។ ដោយឡែកស្រុកបារាយណ៍ ប៉ះពាល់ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករចំនួន ៨៤១ហិកតា។ ក្នុងនោះស្រូវស្រាលបង្កើនរដូវ ៤៨៦ហិកតា និងស្រូវធ្ងន់ ៣៥៥ហិកតា។ បើសិនជាពុំមានភ្លៀងធ្លាក់បន្តទៀតទេនោះ ផលប៉ះពាល់ និងការខូចខាតអាចតិចជាងនេះ ព្រោះទឹកបានហូរស្រកទៅតាមប្រព័ន្ធប្រឡាយទឹកជាបណ្តើៗហើយនោះ។ ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច …

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ Read More »