ព័ត៌មាន

ឯកឧត្តម ង៉ែត ចាន់ថុន និង ឯកឧត្តម គីម វីរៈ ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទួលសុវត្ថិភាព ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និង ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ រួមជាមួយមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពនៅលើផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងតំបន់ផ្លូវរថភ្លើង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម គីម វីរៈ បានបញ្ជាក់ថា មកដល់ថ្ងៃនេះ ស្ថានភាពទឹកនៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅហ្នឹង ពុំទាន់ស្រកអស់នៅឡើយទេ។ ដូច្នេះ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅទួលសុវត្ថិភាព ក៏ពុំទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋាននៅឡើយ។

នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ព្រមទាំងមន្ត្រី គ.ជ.គ.ម.ទាំងអស់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។ គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង៤របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពី ខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា។ សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ»

(បន្ទាយមានជ័យ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១,១៩៨គ្រួសារ មកពីក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ ពិធីចែកអំណោយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ ព្រមទាំងបណ្តាកងកម្លាំងចម្រុះផងដែរ។ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវអំណគុណយ៉ាងជ្រៀលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះជាស្បៀងអាហារ នាពេលនេះ។ នៅចំពោះមុខពលរដ្ឋរងគ្រោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម …

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ» Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល ជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភមីចំនួន ២០,៣០០កេស និងថវិកា ១០០លានរៀល ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ មី និងថវិកានេះ ត្រូវបានក្រុមការងាររបស់ឧកញ៉ា ទ្រី ភាព រៀបចំដឹកជញ្ជូន និងប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ ឯកឧត្តម …

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់មីជាង ២ម៉ឺនកេស និងថវិកា ១០០លានរៀល ជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ Read More »

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំមន្ត្រី ចូលរួម កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃនិងសុវត្ថិភាព (MOIS) នៃសាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) ក្រោមប្រធានបទ ‹‹គាំទ្រការអភិវឌ្ឍន៍ប្រកបដោយភាពធន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក›› រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងចម្រុះ បន្តចុះត្រួតពិនិត្យជំនន់ទឹកភ្លៀងនៅតាមបន្ទាត់ព្រំដែន

(បន្ទាយមានជ័យ)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)  រួមជាមួយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. ឯកឧត្ដម គង់ កន្នារិទ្ធ ទីប្រឹក្សា គ.ជ.គ.ម. និងកម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន  អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ក្រុង-ស្រុក ចំនួន៣គឺ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ គឺជាការត្រៀមលក្ខណៈ ក្នុងការជួយសង្រ្គោះ និងទីទួលសុវត្ថិភាពសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេល។

ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ១៨,៧១៥គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១,១៥០ គ្រួសារ -លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា -ប៉ះពាល់សាលារៀន ២៦កន្លែង, វត្ត ៩កន្លែង និងមណ្ឌលសុខភាព ២កន្លែង -ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន។