ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ និងត្រូវរាយការណ៍ ជាបន្ទាន់
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះថា ផ្អែកតាមការ ព្យាករណ៍ របស់ ក្រសួងធនធានទឹក និងឧតុនិយម មានខេត្តជាប់ព្រំដែនថៃចំនួន២ បានរងការជន់លិច ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ។ ក្នុងចំណោមខេត្ត២ដែលរងការជន់លិចនោះ ដូចជា ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ប៉ុន្តែមាន តែ ខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណប្រមាណ ៤០គ្រួសារ បានស្នើនិងត្រូវបានអាជ្ញាធរ ជម្លៀស ទីទួលសុវត្ថិភាព។ ជាមួយបញ្ហានេះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា ចំពោះស្ថានភាពទឹកនៅ បន្ទាយមានជ័យ និងឧត្តរមានជ័យ មានបញ្ហាលិចលង់ខ្លះ និងខ្លះស្រុងពីផ្នែកខាងលើ ប៉ុន្តែមិនទាន់ មាន ហានិភ័យ ធ្ងន់ធ្ងរ ក្រៅពីទឹកលិចខាងក្រោមផ្ទះនោះទេ។ ទោះបីមិនប្រឈមជំនន់ធ្ងន់ធ្ងរ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា កងអន្តរាគមន៍សង្គ្រោះគ្រោះ មហន្តរាយ បានត្រៀមខ្លួនជាស្រេច ដើម្បីទទទួលបទបញ្ជា និងការសំណូមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្រ្តី …