ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ គន់ គីម និងលោកជំទាវ ផ្ញើសារថ្លែងអំណរគុណគោរពជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមបុណ្យ ផ្ញើសាររំលែកទុក្ខ និងចាត់គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង

ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាទីប្រឹក្សាសម្តេច តេជោនាយករដ្ឋមន្រ្តី តំណាងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញចូលរួមជាអធិបតីក្នុង ‹‹ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស››។ ដែលបានហ្វឹកហ្វឺន រយៈពេល១៩ថ្ងៃ នៅទីបញ្ជាការ យោធភូមិភាគពិសេស។ វគ្គហ្វឹកហ្វឺន ត្រូវបានប្រព្រឹត្តធ្វើឡើងរយៈពេល ១៩ថ្ងៃ ចាប់ពីថ្ងៃទី៦-២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាមជាយោធារបស់យោធភូមិភាគពិសេស ចំនួន១២០នាក់ ដោយ មានមេរៀនទ្រឹស្តី សរុបចំនួន ១២មេរៀន អនុវត្តន៍លើទីវាល ៥មេរៀន និងសមយុទ្ធ យុទ្ធដំណើរទ័ព ១លើក មានរយៈពេល ២យប់ ៣ថ្ងៃ ហើយបានរៀបចំបិទវគ្គ។ មេបញ្ជាការយោធភូមិភាគពិសេស បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ នាយឧត្តមសេនីយ៍ គន់ គីម …

ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស Read More »

ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំ

ឯកឧត្តម ច័ន្ទ លំផាត់ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ ដល់កងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦

ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ នៅទីបញ្ជាការយោធភូមិភាគពិសេស។