ព័ត៌មាន

សេចក្តីជូនព័ត៌មាន ស្តីពីការព្យាករណ៍កម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

សូមជូន ការព្យាករណ៍កម្ពស់ទឹក ចុះថ្ងៃទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹក និងឧតុនិយម៖

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីមផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងក្រុមគ្រួសារនៃសពឧបាសក ឆៃ គឹមឆន។

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងក្រុមគ្រួសារនៃសពឧបាសក ឆៃ គឹមឆន។

ឯកឧត្តម គីម វីរៈ បានប្រគល់ម៉ាស៊ីនទូកចំនួន ៥គ្រឿង ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស

ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់ម៉ាស៊ីនទូកចំនួន ៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ។

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២១ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់នូវចំណេះដឹងជាមួលដ្ឋាន នៃបច្ចេកវិទ្យាព័ត៌មានភូមិសាស្រ្ត និងប្រព័ន្ធប្រមូលព័ត៌មានពីចម្ងាយ (Remote Sensing) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន សរុប ១៥នាក់។ គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើង ដោយគោរពទៅតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងបន្ទប់រៀន កំណត់ត្រឹមចំនួន ១៥នាក់ មានការធ្វើអនាម័យត្រឹមត្រូវ និងមានការធ្វើតេស្តរហ័ស ស្វែងរកកូវីដ-១៩លើសិក្ខាកាមនិងគ្រូឧទ្ទេស មុនពេលចូលបន្ទប់រៀន។

ឯកឧត្តម គីម វីរៈ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ជូនដល់លេខាធិការដ្ឋានសង្គ្រោះគ្រោះមហន្តរាយ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ

(កណ្តាល)៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារ សម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់លេខាធិការដ្ឋានសង្គ្រោះគ្រោះមហន្តរាយ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ។ គូសបញ្ជាក់ផងដែរថា តង់ចល័តខាងលើ ត្រូវបានប្រគល់ជូនតាមរយៈ លោក វរសេនីយ៍ត្រី ប៉ែន រង្សី សមាជិក លេខាធិការដ្ឋានសង្គ្រោះគ្រោះមហន្តរាយ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា។

ជំនន់ទឹកភ្លៀងនៅភាគកណ្តាលប្រទេសចិន បានឆក់យកជីវិតមនុស្ស ១២នាក់ និងជម្លៀសជាង ១០,០០០នាក់

(ប៉េកាំង)៖ តាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើផ្នែកមួយចំនួន នៃភាគកណ្តាលប្រទេសចិន ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ មនុស្ស ១២នាក់ បានបាត់បង់ជីវិតក្នុងទីក្រុង ចឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ខណៈប្រជាជនជាង ១ម៉ឺននាក់ទៀតនៅក្នុងខេត្តនោះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ គូសបញ្ជាក់ផងដែរថា ខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសអាសន្នកម្រិតខ្ពស់ចំពោះបញ្ហាធាតុអាកាស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយទីក្រុងជាច្រើន បានរងផលប៉ះពាល់ ដោយក្នុងនោះផ្លូវសំខាន់ៗត្រូវបានបិទ ហើយជើងហោះហើរជាច្រើន ត្រូវបានលុបចោលផងដែរ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ខ្យល់កន្ត្រាក់ក្នុងរយៈពេល២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១ បានបង្កឱ្យរលំផ្ទះប្រជាជន ១៤៣ខ្នង និងរបើកដំបូល ១,១៩៨ខ្នង

(ភ្នំពេញ)៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានផ្តល់នូវរបាយការណ៍សង្ខេប អំពីផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលកើតឡើងក្នុងរយៈពេល២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឈានចូលខែកក្កដា ឆ្នាំ២០២១នេះ ព្យុះក្នុងតំបន់ និងប្រព័ន្ធសម្ពាធទាប បានកើតឡើងជាបន្តបន្ទាប់ បង្កឱ្យមានផលប៉ះពាល់មួយចំនួនដល់កម្ពុជា ដោយ មានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅច្រើន រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយកន្លែង។ ក្នុងរយៈពេល ២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១នេះ ខ្យល់កន្ត្រាក់ បានកើតឡើង ២២លើក ក្នុង ១៤រាជធានី-ខេត្ត ដែលបានបណ្តាលឱ្យរលំនិងខូចខាតផ្ទះធ្ងន់ធ្ងរ ១៤៣ខ្នង របើកដំបូល និងខូចខាតមធ្យម ១,១៩៨ខ្នង និង របួសមនុស្ស ៣នាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្ស ៤នាក់ …

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ខ្យល់កន្ត្រាក់ក្នុងរយៈពេល២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១ បានបង្កឱ្យរលំផ្ទះប្រជាជន ១៤៣ខ្នង និងរបើកដំបូល ១,១៩៨ខ្នង Read More »

ឯកឧត្តម គីម វីរៈ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ជូនដល់ការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស

(កណ្តាល)៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារ សម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់ការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ។ គូសបញ្ជាក់ផងដែរថា តង់ចល័តខាងលើ ត្រូវបានប្រគល់ជូនតាមរយៈ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវបានដឹកជញ្ជូនដោយ កម្លាំងរបស់កងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល។

សូមសាធារណជន និងបងប្អូនប្រជានេសាទ ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា ឆ្នាំ២០២១ បន្តប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គរ រន្ទះ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង

ដោយសារឥទ្ធិពល នៃជ្រលងកូនព្យុះទី៧ ឈ្មោះ សេមប៉ាកា និងប្រព័ន្ធសម្ពាធទាប ITCZ សូមសាធារណជន និងបងប្អូនប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២១