ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណ ៥០០គ្រួសារ ក្នុងខេត្តចំនួន២ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន
(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ រស់នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានដោយសារគ្រោះទឹកជំនន់។ បន្ទាប់ពីធ្វេីដំណេីរចុះពិនិត្យទឹកជំនន់ក្នុងខេត្ត៣ រួមមាន៖ សៀមរាប, ឧត្តរមានជ័យ និងបន្ទាយមានជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឃេីញថា មានខេត្ត៥ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរួមមាន៖ កំពង់ធំ ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ទេសរដ្ឋមន្រ្តី គន់ គីម បានបន្តថា ក្នុងចំណោមខេត្តទាំង៥ឃេីញថា ស្ថានភាពចំពោះខេត្តកំពង់ធំ និងព្រះវិហារ ទឹកបានថមថយ និងហូរចូលបឹងទន្លេសាបជាបន្តបន្ទាប់ ប៉ុន្តែខេត្ត៣ទៀត បានរងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោយផ្ទាល់ អំពីការលំបាក ការខូចខាត ឬការជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព។ ជាក់ស្តែងការជម្លៀសប្រជាជនមានតែពីរខេត្តប៉ុណ្ណោះ គឺឧត្តរមានជ័យ និងបន្ទាយមានជ័យ …