Uncategorized

ឯកឧត្តម គីម សុផារុន ទីប្រឹក្សា គ.ជ.គ.ម. ក្រុមប្រតិបត្តិការរុករក និងសង្រ្គោះ បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ នៅឃុំទឹកហូត ស្រុករលារប្អៀ ខេត្តកំពង់ឆ្នាំង

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម សុផារុន ទីប្រឹក្សា គ.ជ.គ.ម. រួមដំណើរដោយ អភិបាលរងខេត្ត អភិបាលស្រុក ក្រុមប្រតិបត្តិការរុករក និងសង្រ្គោះ និងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ និងបាននាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំទឹកហូត ស្រុករលារប្អៀ ខេត្តកំពង់ឆ្នាំង។ អំណោយរបស់ សម្ដេចតេជោ ហ៊ុនសែន និង សម្ដេចគតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡ, មី ១កេស, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ២០.០០០រៀល។

ឯកឧត្តម ឡាំ ហេងហួត ដឹកនាំកិច្ចប្រជុំ ស្តីពីការអនុម័តលើផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ

រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុម័តលើផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមដោយ អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន។ គូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានដាក់ប្រជុំឆ្លងជាមួយក្រុមការងារបច្ចេកទេសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាបន្តបន្ទាប់។ ក្នុងកិច្ចប្រជុំនារសៀលនោះ ឯកឧត្តម ឡាំ ហេងហួត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ នូវស្មារតីយកចិត្តទុកដាក់រៀបចំផែនការនេះឡើង និងបានអនុម័តលើសេចក្តីព្រាងចុងក្រោយនៃផែនការ។ ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើបច្ចុប្បន្នភាពផែនការនេះ ឱ្យបានទៀងទាត់រៀងរាល់ឆ្នាំឱ្យស្របតាមស្ថានភាពជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំមន្ត្រី ចូលរួម កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃនិងសុវត្ថិភាព (MOIS) នៃសាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) ក្រោមប្រធានបទ ‹‹គាំទ្រការអភិវឌ្ឍន៍ប្រកបដោយភាពធន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក›› រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

Notification Post#1

(សៀមរាប)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់ខេត្តសៀមរាប ត្រូវបាន