ព័ត៌មាន

ឯកឧត្តម ឡាំ ហេងហួត ដឹកនាំក្រុមការងារ ចុះពិនិត្យការជន់លិចនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ

ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ ចុះពិនិត្យការជន់លិចនៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពី ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ យិន ជំនិត និងអាជ្ញាធរមូលដ្ឋាន។ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ចំនួន ០៥គ្រឿង ដីខ្សាច់ជាច្រើនឡាន សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស បញ្ជាការដ្ឋានយោធភូមិភាគពិសេស អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ កំពុងបន្តការងារអន្តរាគមន៍យ៉ាងសកម្ម ខិតខំបិទផ្ចិតចំនុចទំនប់បាក់នេះ ដើម្បីបញ្ជៀសហានិភ័យ គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ យោងតាមរបាយការណ៍បឋមរបស់រដ្ឋបាលខណ្ឌដង្កោ និងខណ្ឌកំបូល គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ខណ្ឌទាំង២មានផលប៉ះពាល់សរុបដូចខាងក្រោម៖ – ប៉ះពាល់ ១១សង្កាត់ …

ឯកឧត្តម ឡាំ ហេងហួត ដឹកនាំក្រុមការងារ ចុះពិនិត្យការជន់លិចនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ Read More »

សូមសាធារណជន បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ដោយកម្ពុជាអាចនឹងទទួលឥទ្ធិពលពីវិសម្ពាធ ឬកូនព្យុះ ដែលអាចនឹងធ្វើដំណើរចូលដល់ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយយោងតាមក្រសួងធនធានទឹកនិងឧតុនិយម

ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើង

(រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១)៖ ដើម្បីត្រៀមខ្លួនឆ្លើយតប និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដោយសហការជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះរបស់បញ្ជាការដ្ឋានទ័ពពិសេស ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើង ហើយបណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិសាស្រ្តភូមិដូនកុក និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមការឱ្យដឹងពីអជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តនេះ ជំនន់បានលិចផ្ទះប្រជាជនប្រមាណ ២១០គ្រួសារ និងប៉ះពាល់ដំណាំស្រូវចំនួន ១៣៥ហិកតាស្មើនឹង៥ភូមិ។ សម្រាប់ប្រជាពលរដ្ឋ ចំនួន ២១០គ្រួសារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ នឹងបានទទួលអំណោយសង្រ្គោះបឋមជាស្បៀងអាហារពីអជ្ញាធរខណ្ឌកំបូល។ ក្នុងនាម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. ឯកឧត្តម គីម វីរៈ បានឧបត្ថម្ភកម្លាំងកងប្រតិបត្តិការចំនួន ១៥នាក់ ដែលកំពុងឈរជើងប្រចាំការនៅទីនោះក្នុងម្នាក់ ៥០.០០០រៀលផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកលំផាត់ ខេត្តរតនគិរី

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អមដំណើរដោយប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត អភិបាលស្រុក និងមេបញ្ជាការកងកម្លាំងចម្រុះ អញ្ជើញត្រួតពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសរសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយ បញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់ តាមសារាចរណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយបាននូវផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកអំណោយប្រគល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះជាង៤០០គ្រួសារ ដោយសារទឹកជំនន់ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ៥០គីឡូ …

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកលំផាត់ ខេត្តរតនគិរី Read More »

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្របសម្រួលជាមួយកម្មវិធីស្បៀងអាហារពិភពលោក ផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាត ដែរងគ្រោះដោយទឹកជំនន់

(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី បានរៀបចំកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅទូទាំង ៩ក្រុង/ស្រុក នៃខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត  និងលោកស្រី ក្លែ កូណាន់ តំណាង និងជានាយិការ កម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា។ ដោយមើលឃើញនូវការលំបាក និងដើម្បីរួមចំណែកក្នុងការស្តារជីវភាពឡើងវិញ របស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយទទួលរងគ្រោះគ្រោះមហន្តរាយផ្ទួនៗ ដូចជាជំងឺកូវីដ ១៩ និងជាពិសេស ទឹកជំនន់ ក្រោមភាពជាដៃគូរយុទ្ធសាស្រ្តរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំ នៅកម្ពុជា នឹងមានការគាំទ្រថវិកាពី រាជរដ្ឋាភិបាលអាឡឺម៉ង់ (giz) ជំនួយពីពលរដ្ឋ អាមេរិក (USAID) បានសម្រេចផ្តល់ជូនថវិកាដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ …

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្របសម្រួលជាមួយកម្មវិធីស្បៀងអាហារពិភពលោក ផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាត ដែរងគ្រោះដោយទឹកជំនន់ Read More »

ព្រះរាជាណាចក្រកម្ពុជាភាគខាងជើងនឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូង នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបពីឥណ្ឌា ចាប់ពីថ្ងៃទី២០-២៦ ខែតុលា ឆ្នាំ២០២១

ឯកឧត្តម ហង្ស សាមឿន ដឹកនាំមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំមន្ត្រី គ.ជ.គ.ម. អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៩ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់អាយុជីវិត និងការរងទុក្ខសោក នៃប្រជាជនរងគ្រោះបណ្តាលមកពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលកើតមាននៅក្នុងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជានៅក្នុងប្រទេសដទៃទៀត នៅទូទាំងពិភពលោក។ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកត់សម្គាល់ដោយក្តីបារម្ភជាខ្លាំងអំពីស្ថានភាពបច្ចុប្បន្ន គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួនថ្មីឥតឈប់ឈរ និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់នៅចំពោះមុខរដ្ឋមន្ត្រីអាស៊ានថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្រ្គោះអាយុជីវិតប្រជាជន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលដឹកនាំផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន …

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ Read More »

ឯកឧត្តម ឡាំ ហេងហួត ដឹកនាំកិច្ចប្រជុំ ស្តីពីការអនុម័តលើផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ

រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុម័តលើផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមដោយ អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន។ គូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានដាក់ប្រជុំឆ្លងជាមួយក្រុមការងារបច្ចេកទេសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាបន្តបន្ទាប់។ ក្នុងកិច្ចប្រជុំនារសៀលនោះ ឯកឧត្តម ឡាំ ហេងហួត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ នូវស្មារតីយកចិត្តទុកដាក់រៀបចំផែនការនេះឡើង និងបានអនុម័តលើសេចក្តីព្រាងចុងក្រោយនៃផែនការ។ ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើបច្ចុប្បន្នភាពផែនការនេះ ឱ្យបានទៀងទាត់រៀងរាល់ឆ្នាំឱ្យស្របតាមស្ថានភាពជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សារលិខិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១