ព័ត៌មាន

នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញមន្ត្រីរបស់ខ្លួនទាំងអស់ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធគ្រោះហន្តរាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយផ្ដល់ព័ត៌មានពាក់ព័ន្ធគ្រោះមហន្តរាយ ជាពិសេស បញ្ហាគ្រោះទឹកជំនន់ ដែលអាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័ស ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះបានទាន់ពេលវាលា។ នៅក្នុងសិក្ខាសាលា ស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ បង្កដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ និងឆ្នាំខាងមុខ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយ និងបង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ឯកឧត្តម បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង ក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយ គឺមូលដ្ឋាន ជាអ្នកត្រូវឆ្លើយតបមុន ដូចនេះមូលដ្ឋានសហគមន៍ គឺជាបណ្ដាញដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបគ្រោះមហន្តរាយ …

នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញមន្ត្រីរបស់ខ្លួនទាំងអស់ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធគ្រោះហន្តរាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា Read More »

ភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវបានជន់លិចក្នុងខេត្តព្រះវិហារ

(ខេត្តព្រះវហារ)៖ ភ្លៀងធ្លាក់ជាប់ៗ គ្នារយៈពេល៥ថ្ងៃ មានបរិមាណទឹកភ្លៀងចំនួន ៧៤មម បណ្តាលឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវបានជន់លិច។ ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា នៅខេត្តព្រះវិហារ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៥ថ្ងៃ និងមានភ្លៀងបន្ថែមទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានបរិមាណទឹកភ្លៀងចំនួន ៧៤មម ធ្វើឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួន ត្រូវទឹកជន់លិច ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប៕ រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

កម្ពស់ទឹកក្នុងអាងតាម៉ុក កំពុងហក់ឡើងដោយសារភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នា

(ខេត្តឧត្តរមានជ័យ)៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់នាថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២១ កម្រិត ៨៤,៧ មម បានបង្កឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រ តែពុំបង្កឲ្យមានផលប៉ះពាល់នោះទេ។ កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ។ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលា ស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន››

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន››។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគាំទ្រដោយអង្គការ FAO, WFP និង UNICEF ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ូលីន ថាម៉េសីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិ ព្រមទាំងកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារសហប្រជាជាតិ …

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលា ស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន›› Read More »

ផ្ទះប្រជាជនចំនួន ២៦ខ្នង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង

គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំងជាប់ៗគ្នា ក្នុងភូមសាស្ត្រខេត្តបន្ទាយមានជ័យ បណ្តាលឲ្យលិចតំបន់១ចំនួន។ តាមរបាយការណ៍បឋម របស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ការរងគ្រោះរួមមាន៖ ១. ស្រុកម៉ាឡៃ៖ លិចផ្ទះ ១១ខ្នង (ផ្ទះនៅតំបន់ទំនាបតាមមាត់អូរព្រំដែន) ២. ក្រុងប៉ោយប៉ែត៖ លិចក្រោមផ្ទះ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ១៦ខ្នង និងផ្លូវលំមួយចំនួន។ ការសង្គ្រោះ៖ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះ និងជម្លៀសប្រជាជនបានទាន់ពេលវេលា។ ស្ថានភាពបច្ចុប្បន្ន៖ ទឹកនៅមានការឡើងចុះៗ ដោយសារមកទល់ពេលនេះ នៅកំពុងបន្តមានភ្លៀងធ្លាក់។

សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀង អាចនឹងកើតឡើងក្នុងភូមិសាស្ត្ររាជធានី-ខេត្តចំនួន៧ ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ

ឯកឧត្តម ច័ន្ទ លំផាត់ នាំយកពូជស្រូវ និងគ្រាប់ពូជបន្លែ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បាននាំយកនូវពូជស្រូវ និងគ្រាប់ពូជបន្លែផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកចែកជូន អតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ គូសបញ្ជាក់ថា ក្នុងឱកាសនោះ អតីតយុទ្ធជន ក្នុង១គ្រួសារ ទទួលបានពូជស្រូវ ៥០គ.ក្រ និងគ្រាប់ពូជបន្លែចំនួន៤មុខ។

ឯកឧត្តម គីម វីរៈ បានអញ្ជើញចូលរួមពិធីបិទវគ្គ ហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២១ របស់កងអនុសេនាធំប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧២០

(សៀមរាប)៖ ព្រឹកទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ ឆ្នាំ២០២១ របស់កងអនុសេនាធំប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧២០ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២។ គូសបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ ក៏មានបង្ហាញនៅសមយុទ្ធសង្រ្គោះការរលំបាក់អគារ និងអគ្គីភ័យផងដែរ។

សូមសាធារណជនប្រុងប្រយ័ត្នចំពោះ ជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងនៅភូមិសាស្ត្រ មួយចំនួនក្នុងបណ្តាខេត្ត នៃតំបន់វាលទំនាបកណ្តាល និងបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១-៧ ខែកញ្ញា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ជាមួយប្រព័ន្ធសម្ពាធទាប។ អាស្រ័យហេតុនេះ សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ។