ព័ត៌មានជាតិ

ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី២ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund››

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី២ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund›› តាមប្រព័ន្ធអនឡាញ រៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយសហប្រធានក្រុមការងារ សិង្ហបូរី និងព្រុយណេ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង បន្តពិគ្រោះយោបល់លើយន្តការនៃការចូលរួមវិភាគពីសាធារណជនក្នុងប្រទេសជាសមាជិកអាស៊ាន និងវិស័យឯកជនទៅក្នុងមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ADMER Fund)។

សេចក្តីជូនដំណឹង ស្តីពី សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១ (ចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង ០២រសៀល) នៅតំបន់ឥណ្ឌូចិន នឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលអាចនឹងបង្កហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។

ស្ថានភាពធាតុអាកាស៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ភ្លៀងអាចនឹងធ្លាក់ពីតិចទៅបង្គួរ

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ចន្លោះថ្ងៃទី១៨-២៤ ខែសីហា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនីរតីខ្សោយ។

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ (DRF) លើវិស័យដឹកជញ្ជូន››

រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ (DRF) លើវិស័យដឹកជញ្ជូន››។ សិក្ខាសាលា ត្រូវបានសហការរៀបចំដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង UNDP តាមប្រព័ន្ធអនឡាញ (Zoom) ក្នុងគោលបំណងផ្តល់មូលដ្ឋានគ្រឹះនៃវិធីសាស្ត្រ PDNA និង DRF និងពិភាក្សាអំពីភាពស៊ាំជាក់លាក់ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍជំនាញនិងអនុញ្ញាតឱ្យមានការពិភាក្សាស៊ីជម្រៅនៅក្នុងវិស័យផ្លូវថ្នល់នៅកម្ពុជា ដោយមានសមាសភាពចូលរួមសរុប ៧៣រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងខេត្តគោលដៅមួយចំនួន។ គូសបញ្ជាក់ថា បន្ទាប់ពីអនុម័តលើគម្រោងផ្ដល់ជំនួយបច្ចេកទេសសម្រាប់បង្កើនចំណេះដឹង និងផ្ដល់ការគាំទ្រ (KSTA) ដែលមានឈ្មោះថា គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់ទៅនឹងគ្រោះមហន្តរាយ តាមរយៈការបង្កើនចំណេះដឹងរួចមក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុវត្តលទ្ធផលរំពឹងទុកទី៣ …

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ (DRF) លើវិស័យដឹកជញ្ជូន›› Read More »

ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចូលរួម ‹‹សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធ ស្តីពីការពង្រឹង វេទិកាក្រុមការងាររួមស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់អភិក្រមរួមរបស់អាស៊ានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ››

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធាន ក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចូលរួម ‹‹សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធ ស្តីពីការពង្រឹង វេទិកាក្រុមការងាររួមស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់អភិក្រមរួមរបស់អាស៊ានលើការងារគ្រប់គ្រងគ្រោះមហន្តរាយ››។ កិច្ចប្រជុំត្រូវបានរៀបចំដោយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) តាមប្រព័ន្ធអនឡាញ (Zoom) ក្នុងគោលបំណង បង្ហាញ និងពិគ្រោះយោបល់លើលទ្ធផល ដែលទទួលបានពីការចងក្រងសកម្មភាពនានារបស់ប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់កម្លាំងរួមជាមួយស្ថាប័នអាស៊ានដែលពាក់ព័ន្ធ លើការងារគ្រប់គ្រង គ្រោះមហន្តរាយ។