ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការការីតាស-កម្ពុជា
ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៖ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការការីតាស-កម្ពុជា នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អនុស្សរណៈនៃការយោគយល់ រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការការីតាស-កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសហប្រតិបត្តិការ ក្នុងការចូលរួមអនុវត្តតាមដាន និងវាយតម្លៃលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងតំបន់គោលដៅរបស់អង្គការការីតាស-កម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ហង្ស សាមឿន បានសំដែងនូវការអបអរសាទរ និងគាំទ្រ ចំពោះកិច្ចខំប្រឹងប្រែងរបស់ ការីតាស-កម្ពុជា ដែលបានកំណត់ និងដាក់ចេញនូវគម្រោងកម្មវិធីចំនួន៤ សម្រាប់ឆ្នាំ២០២២-២០២៤ ដោយផ្តោតលើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍សហគមន៍ចម្រុះ ដោយសង្ឃឹមថា ការអនុវត្តគម្រោងកម្មវិធីទាំងនេះ នឹងផ្តល់នូវលទ្ធផលដល់ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងធានាដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងគ្រោះអាសន្ន រវាង ការីតាស-កម្ពុជា …