ព័ត៌មាន

អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ‹‹ការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់›› នៅខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ‹‹ការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់›› ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅខេត្តស្ទឹងត្រែង។ វគ្គបណ្តុះបណ្តាល ត្រូវបានធ្វើឡើងក្នុងគោលបំណង រំលឹកឡើងវិញចំណេះដឹងមូលដ្ឋាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការអនុវត្តសាកល្បងប្រើប្រាស់ផែនការត្រៀមបម្រុង និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)។

ឯកឧត្តម ង៉ោ សុវណ្ណ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ‹‹បច្ចុប្បន្នភាព នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិភាក្សាពីវិធានការក្នុងការគ្រប់គ្រងបន្ត››

(ព្រឹកថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១)៖ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពី ‹‹បច្ចុប្បន្នភាព នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិភាក្សាពីវិធានការក្នុងការគ្រប់គ្រងបន្ត››។ កិច្ចប្រជុំ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ Conference (Zoom) ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩។

ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាប្រធានគម្រោង ដឹកនាំបន្តនូវកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាព «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ សម្រាប់ឆ្នាំ២០២១»

(ថ្ងៃសុក្រ ទី០៤  ខែមិថុនា ឆ្នាំ២០២១)៖  ក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបន្តកិច្ចប្រជុំពិភាក្សាការធ្វើបច្ចុប្បន្នភាព ‹‹ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់២០២១››។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាប្រធានគម្រោង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម ទីប្រឹក្សា និងឯកឧត្តម អស់លោក ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។

ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម. និងជាអគ្គលេខាធិការ ដឹកនាំកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាព «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ សម្រាប់ឆ្នាំ២០២១»

(រាជធានីភ្នំពេញ)៖ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម. និងជាអគ្គលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការធ្វើបច្ចុប្បន្នភាព «ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ សម្រាប់ឆ្នាំ២០២១» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម ទីប្រឹក្សា និងឯកឧត្តម អស់លោក ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។

ទីបំផុត អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថានាវិកទាំង ៥៣នាក់ដែលបានបាត់ខ្លួនជាមួយនាវាមុជទឹកបានស្លាប់បាត់បង់ជីវិតអស់ហើយ

នាវាមុជទឹកឥណ្ឌូនេស៊ីដែលបាត់ដំណឹងកាលពីដើមសប្តាហ៍នេះ ត្រូវបានគេប្រទះឃើញបំណែកខ្ចាត់ខ្ចាយនៅលើផ្ទៃសមុទ្រក្នុងដែនទឹក នៃកោះបាលី ខណៈដែលនាវិកទាំង៥៣នាក់នៅក្នុងនាវានោះបានស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញវត្ថុតាងថ្មីៗរួមទាំងអាវកាក់ដែលពួកគេជឿថា ជារបស់របរនៅលើនាវាមុជទឹកឥណ្ឌូនេស៊ីឈ្មោះ KRI Nanggala-402 ដែលបាត់ទំនាក់ទំនងនៅពេលដែលត្រៀមរៀបចំធ្វើសមយុទ្ធ។ មេបញ្ជាការយោធាលោក Marshal Hadi Tjahjanto បានប្រាប់អ្នកយកព័ត៌មានថា «ផ្អែកលើភ័ស្តុតាងបានបញ្ជាក់ថា នាវា KRI Nanggala-402 បានលិចទៅបានសមុទ្រ ហើយនាវិកទាំងអស់បានស្លាប់ហើយ»។ គួរបញ្ជាក់ថា នាវាមុជទឹកខាងលើ បានដាច់ការទាក់ទង កំឡុងការហ្វឹកហ្វឺនមួយ ក្រោយពេលសុំការអនុញ្ញាតមុជចូលជ្រៅទៅក្នុងទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលី ជាមួយនាវិកសរុប ៥៣នាក់នៅក្នុងនោះ។ ប្រទេសជិតខាងឥណ្ឌូណេស៉ី ដូចជាសិង្ហបុរីនិងម៉ាឡេស៉ី ក៏កំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ដើម្បីជួយតាមរកផងដែរ៕

ទេសរដ្ឋមន្ត្រី គន់ គីម ចាត់ទុកវត្តមានលោក ង៉ោ សុវណ្ណ ជាកម្លាំងចលករបន្ថែមលើការងារគ្រោះមហន្តរាយ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់តួនាទី និងប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក ង៉ោ សុវណ្ណ ក្នុងឋានៈជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោក ង៉ោ សុវណ្ណា អតីតសមាជិករដ្ឋសភា ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឋានៈស្មើរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ ការតែងតាំងបានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសជូនលោក ង៉ោ សុវណ្ណ បានជួយបន្ថែមលើការងារគ្រោះមហន្តរាយ ដែលជាបញ្ហាប្រឈមស្រួចស្រាវមួយនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ លោក ង៉ោ សុវណ្ណ បានប្តេជ្ញាចិត្តខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងពង្រឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។ …

ទេសរដ្ឋមន្ត្រី គន់ គីម ចាត់ទុកវត្តមានលោក ង៉ោ សុវណ្ណ ជាកម្លាំងចលករបន្ថែមលើការងារគ្រោះមហន្តរាយ Read More »

ទេសរដ្ឋមន្ត្រី គន់ គីម ចាត់ទុកអង្គការដៃគូនានា ជាអ្នករួមចំណែកដ៏សំខាន់ លើការងារគ្រោះមហន្តរាយ

(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ទុកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គឺជាដៃគូដ៏សំខាន់មួយ ដែលបានចូលរួមជួយលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះមហន្តរាយនៅកម្ពុជា។ ក្នុងជំនួបជាមួយតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានកត់សម្គាល់ថា គ្រោះមហន្តរាយបង្កឡើងដោយកត្តាធម្មជាតិ បានក្លាយទៅជាបញ្ហាដ៏ស្រួចស្រាវមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់។ លោកទេសរដ្ឋមន្ត្រី បន្តថា ឈរលើស្មារតីនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានកសាងឡើងនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣។ លោកទេសរដ្ឋមន្ត្រី បានបន្តថា ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ បង្ហាញឱ្យឃើញនូវការបង្កើនការទទួលខុសត្រូវនៅគ្រប់កម្រិតដោយផ្តើមពិនិត្យដោះស្រាយហានិភ័យគ្រោះមហន្តរាយទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុមាន៖ គ្រោះរាំងស្ងួត កង្វះខាតទឹក ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ទឹកជំនន់ ជំនន់ទឹកភ្លៀង បាក់ច្រាំងទន្លេស្ទឹង ជំងឺឆ្លងជំងឺរាតត្បាត។ល។ ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ គឺជាការបន្តអនុវត្តទស្សនៈវិស័យ «កសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ ដើម្បីការអភិវឌ្ឍជាតិដោយចីរភាព»។ លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា ការងារគ្រប់គ្រង …

ទេសរដ្ឋមន្ត្រី គន់ គីម ចាត់ទុកអង្គការដៃគូនានា ជាអ្នករួមចំណែកដ៏សំខាន់ លើការងារគ្រោះមហន្តរាយ Read More »

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការសកម្មភាពជាតិ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣

(កណ្តាល)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២១-២០២៣ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយឱ្យបានកាន់តែខ្ពស់។ ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ ត្រូវផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមអធិបភាពលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធនានា និងមន្ត្រីជំនាញបច្ចេកទេស នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាច្រើនរូបទៀត។ គ្រោះមហន្តរាយ គឺជាបញ្ហាមួយដែលពិភពលោកកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រោះបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយផលប៉ះពាល់បង្កពីគ្រោះមហន្តរាយនេះផងដែរ។ ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ និងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពដែលបានគ្រោងទុករយៈពេល៥ឆ្នាំ ២០១៩-២០២៣ ដើម្បីកាត់បន្ថយកម្រិតរងគ្រោះ និងភាពងាយរងគ្រោះទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ កើតចេញពីគ្រោះមហន្តរាយ។ ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ បង្ហាញឱ្យឃើញនូវការបង្កើនការទទួលខុសត្រូវនៅគ្រប់កម្រិតដោយផ្តើមពិនិត្យដោះស្រាយហានិភ័យគ្រោះមហន្តរាយទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុមាន៖ គ្រោះរាំងស្ងួត កង្វះខាតទឹក ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ទឹកជំនន់ ជំនន់ទឹកភ្លៀង បាក់ច្រាំងទន្លេស្ទឹង ជំងឺឆ្លងជំងឺរាតត្បាត។ល។ ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ …

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការសកម្មភាពជាតិ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ Read More »