ព័ត៌មានជាតិ

មេទ័ពជើងគោក៖ កងទ័ពមានតួនាទីសំខាន់ ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ ដែលត្រូវត្រៀមលក្ខណៈឱ្យបានជាប់ប្រចាំ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកដល់កងទ័ពថា ក្រៅតែពីកិច្ចការស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធហើយនោះ កងទ័ពក៏មានតួនាទីសំខាន់ក្នុងការងារសង្គ្រោះគ្រោះមហន្តរាយផងដែរ។ ក្នុងន័យនេះលោកមេបញ្ជាការកងទ័ពជើងគោក ក្រើនរំលឹកកងទ័ពទាំងអស់ត្រៀមលក្ខណៈសង្គ្រោះគ្រោះមហន្តរាយ គ្រារដូវវស្សាការគំរាមគ្រោះមហន្តរាយឈានចូលមកដល់។ ការក្រើនរំលឹករបស់មេបញ្ជាការកងទ័ពជើង បានធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ។ កងទ័ពបានក្លាយទៅជាកម្លាំងប្រតិបត្តិការដ៏ពិសេសក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលជួបគ្រោះមហន្តរាយនានា ជាពិសេសពេលមានទឹកជំនន់។ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពមានតួនាទីសំខាន់ក្នុងបេសកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារ ជាដើម។ លោកបានលើកឡើងថា នេះការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះដែលរៀបចំឡើងនេះ មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលបំប៉នឱ្យកងទ័ពមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបំពេញភារកិច្ចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះមហន្តរាយកើតឡើង។ លោកមេបញ្ជាការវ័យពោរពេញដោយថាមពលជាអ្នកដឹកនាំរូបនេះ ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រផ្នែកការងារធានា ដើម្បីបង្កលក្ខណៈដល់ការអនុវត្តភារកិច្ចហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានទ័ពពិសេស។ លោក ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកឧបត្ថម្ភទាំងផ្នែកស្មារតី ថវិកា …

មេទ័ពជើងគោក៖ កងទ័ពមានតួនាទីសំខាន់ ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ ដែលត្រូវត្រៀមលក្ខណៈឱ្យបានជាប់ប្រចាំ Read More »

ឯកឧត្តម ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំឆ្លងរបាយការណ៍ពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ ថ្នាក់ដឹកនាំ ទីប្រឹក្សា ប្រធាននាយកដ្ឋាន និងសមាជិក សមាជិកា មួយចំនួននៅទីស្នាក់ការគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ភ្លៀងកក់ខែ ក្នុងរដូវប្រាំង បានបន្តធ្លាក់រាយប៉ាយ ចាប់ពីដើមខែមេសា មកនៅតាមបណ្តាខេត្ត ជាច្រើន ក្នុងបរិមាណតិចច្រើនដោយកន្លែង ហើយក្នុងនេះខេត្តមួយចំនួនមានភ្លៀងធ្លាក់នៅថ្ងៃខ្លះក្នុង បរិមាណពី៧០-១០០ម.ម ដូចជានៅខេត្ត ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ សៀមរាប បាត់ដំបង ត្បូងឃ្មុំ និងខេត្តរតនគិរី ជាដើម។ កម្ពុជា បានទទួលរងឥទ្ធិពល នៃប្រព័ន្ធសម្ពាធផ្សេងៗបានបង្កឱ្យមានភ្លៀង និងខ្យល់បក់បោកខ្លាំងជាបន្តបន្ទាប់ហើយប៉ះពាល់ និងខូចខាតដល់លំនៅដ្ឋាននិងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរងគ្រោះជាពិសេស តាមបណ្តាខេត្តភាគពាយ័ព្យ ។ …

ឯកឧត្តម ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំឆ្លងរបាយការណ៍ពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២ Read More »

ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពង្រឹងបរិស្ថានអំណោយផល ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ដំណាក់កាលទី២

រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តី គ.ជ.គ.ម. ចូលរួមកិច្ចប្រជុំ ស្តីពីការពង្រឹងបរិស្ថានអំណោយផល ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ដំណាក់កាលទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមប្រព័ន្ធអនឡាញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អញ្ចើញជាអធិបតីក្នុងសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ ។ សិក្ខាសាលានេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ។ សិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រី ឃ្លែ កូណាន់ នាយិកាប្រចាំប្រទេសអង្គការសហប្រជាជាតិកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា, តំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយគ្រប់រាជធានី ខេត្ត កាកបាទក្រហមកម្ពុជា កងកម្លាំងទាំង៣ប្រទេស និងអង្គការដៃគូ។ ក្នុងសិក្ខាសាលានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដែលបានសហការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ឯកឧត្តម …

ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អញ្ចើញជាអធិបតីក្នុងសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ Read More »

ឯកឧត្តម ឡាំ ហេងហួត បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី៖ លោកស្រី Kristen Rasmussen នាយកប្រចាំប្រទេសអង្គការ DCA និងជាសហប្រធាន HRF លោកស្រី Elizabeth Pearce នាយកប្រចាំប្រទេសអង្គការ Save the Children និងជាសហប្រធាន JAG ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង និងទីប្រឹក្សា គ.ជ.គ.ម. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ADPC, គម្រោង …

ឯកឧត្តម ឡាំ ហេងហួត បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា Read More »