សម្តេចតេជោ ហ៊ុន សែន៖ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ដល់កម្ពុជានូវការចងចាំ ពីប្រទេសមានគ្រោះមហន្តរាយធំធេងបង្កដោយសង្គ្រាម មកជាប្រទេសមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ដល់ដល់កម្ពុជានូវការចងចាំ ពីប្រទេសមានគ្រោះមហន្តរាយធំធេង បង្កដោយសង្គ្រាម មកជាប្រទេសមានសន្តិភាពពេញលេញ។ នេះបើតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមមូលបទ «រួមគ្នាដើម្បីលើកកម្ពស់ តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះ។ សារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជឿជាក់ថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ នេះ នឹងផ្ដល់ដល់យើងនូវការចងចាំនូវដំណើរវែងឆ្ងាយដែលយើងបានឆ្លងកាត់ពីប្រទេសមានគ្រោះមហន្តរាយធំធេង បង្កដោយមនុស្សគឺ «សង្គ្រាម» មកជាប្រទេសមានសុខសន្តិភាពពេញបរិបូណ៌ និងមានមោទកភាពក្នុងនាមជាប្រជាជាតិមួយ នៅពេលដែលយើងបន្តដំណើររួមគ្នាទៅមុខ ប្រកបដោយអភិវឌ្ឍនភាពឥតឈប់ឈរ និង គ្មានគ្រោះមហន្តរាយ»។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់កម្ពុជា ជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា …