ព័ត៌មានជាតិ

ឯកឧត្តម គីម វីរៈ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ជូនដល់ការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស

(កណ្តាល)៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានក្រុមការងារ សម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានប្រគល់តង់ចល័តចំនួន ១០កំប្លេ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជូនដល់ការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ សង្រ្គោះគ្រោះមហន្តរាយ។ គូសបញ្ជាក់ផងដែរថា តង់ចល័តខាងលើ ត្រូវបានប្រគល់ជូនតាមរយៈ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវបានដឹកជញ្ជូនដោយ កម្លាំងរបស់កងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល។

សូមសាធារណជន និងបងប្អូនប្រជានេសាទ ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា ឆ្នាំ២០២១ បន្តប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ផ្គរ រន្ទះ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង

ដោយសារឥទ្ធិពល នៃជ្រលងកូនព្យុះទី៧ ឈ្មោះ សេមប៉ាកា និងប្រព័ន្ធសម្ពាធទាប ITCZ សូមសាធារណជន និងបងប្អូនប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២១

ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជន ៤០គ្រួសារ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង បានកើតឡើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារមានភ្លៀងធ្លាក់ច្រើនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ យោងតាមរបាយការណ៍បឋមរបស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ផលប៉ះពាល់ជាបឋមរួមមាន៖ – ប៉ះពាល់ប្រជាជនចំនួន ៤០គ្រួសារ និងផលដំណាំមួយចំនួន (ពោត ដំឡូង..។ល។) – ផ្លូវគ្រួសក្រហម១ខ្សែ ក្នុងឃុំបួ ប្រវែងប្រមាណ ២៥០០ម៉ែត្រ – ទឹកហូរច្រោះខូចលូកាត់ផ្លូវចំនួន ២កន្លែង ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចម្រុះ ចុះអន្តរាគមន៍សង្គ្រោះប្រជាជនទាន់ពេលវេលា។

ឯកឧត្តម គីម វីរៈ ដឹកនាំមន្ត្រីជំនាញនៃកងប្រតិបត្តិការរុករក សង្គ្រោះគ្រោះមហន្តរាយ ចូលរួម ‹‹វគ្គបណ្តុះបណ្តាលវេទិកាតំបន់អាស៊ាន ស្តីពីការបង្កើនសមត្ថភាពរុករក និងជួយសង្គ្រោះ››

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានចូលរួម ‹‹វគ្គបណ្តុះបណ្តាលវេទិកាតំបន់អាស៊ាន ស្តីពីការបង្កើនសមត្ថភាពរុករក និងជួយសង្គ្រោះ›› តាមប្រព័ន្ធអនឡាញ នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា។ ក្នុងវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង, អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ គ.ជ.គ.ម. , កងពលតូចអន្តរាគមន៍លេខ១, បញ្ជាការដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានការពារកោះឆ្នេរ, កងពលតូចលេខ៧០, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, និងបញ្ជាការដ្ឋានទ័ពពិសេស។ វគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានរៀបចំដោយប្រទេសចិន និងថៃ ដែលជាសហប្រធាន នៃវេទិកាតំបន់អាស៊ាន ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងចែករំលែក បទពិសោធន៍លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងបង្កើតយន្តការក្នុងតំបន់ សម្រាប់សហប្រតិបត្តិការក្នុងការងារជំនាញផ្នែករុករក និងជួយសង្គ្រោះ ជាពិសេសលើកកម្ពស់ ការកសាងសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធំៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារៈជូនកងកម្លាំង ទីបញ្ជាការដ្ឋានអង្គរក្ស ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកនូវសម្ភារៈ និងឧបករណ៍ជាច្រើន ជូនទៅកងកម្លាំងទីបញ្ជាការដ្ឋានអង្គរក្ស ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។ ការផ្តល់សម្ភារៈ និងឧបករណ៍ជាការគិតគូរ និងត្រៀមលក្ខណៈសម្បត្តិទុកជាមុនសម្រាប់កងកម្លាំង ក្នុងការចុះអន្តរាគមន៍ក្នុងករណីកម្ពុជាកើតគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិក្នុងរដូវវស្សានេះ។ ពិធីប្រគល់សម្ភារៈ និងឧបករណ៍សង្គ្រោះគ្រោះមហន្តរាយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអគ្គលេខាធិការរង និងទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាម នាយឧត្តមសេនីយ៍ …

ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារៈជូនកងកម្លាំង ទីបញ្ជាការដ្ឋានអង្គរក្ស ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ Read More »

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែក នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមលក្ខណៈសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយក្នុងរដូវវស្សានេះ

កណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្ដម អនុប្រធាន ឯកឧត្តម អគ្គលេខាធិការ និង ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា និងប្រធាននាយកដ្ឋាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ក្នុងឱកាសដឹកនាំកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងដោះស្រាយការលំបាក និង បានអនុវត្តការងារបានច្រើនគួរឱ្យកត់សម្គាល់ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យនាយកដ្ឋាននីមួយៗ ត្រូវរៀបចំផែនការ ជាពិសេសត្រូវពង្រឹងទំនាក់ទំនងល្អ ជាមួយកាកបាទក្រហមកម្ពុជា, គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីរួមគ្នាត្រៀមធ្វើការឆ្លើយតបក្នុងរដូវវស្សានេះ។

ថ្នាក់ដឹកនាំ នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយអង្កការដៃគូចំនួនពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចាប់ផ្តើមអនុវត្តគម្រោងរួមគ្នា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង និង ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង បានដឹកនាំមន្ត្រីនាយកដ្ឋានព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមកិច្ចប្រជុំ ជាមួយ កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការ People In Need (PIN) តាមរយៈប្រព័ន្ធអនឡាញ (Zoom) ស្តីពី ការចាប់ផ្តើមអនុវត្តគម្រោង ‹‹ការច្នៃប្រឌិតថ្មី សម្រាប់ត្រៀមបង្ការ និងឆ្លើយតបបន្ទាន់នៅពេលមានគ្រោះអាសន្ន››។

ឯកឧត្តម ម៉ា នរិទ្ធ ចូលរួមកិច្ចប្រជុំ សម្របសម្រួលជាមួយអង្គភាពតាមវិស័យ (sectoral bodies) ស្ថិតនៅក្រោមសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងអាស៊ាន បានដឹកនាំមន្រ្តីនាយកដ្ឋាន ចូលរួមកិច្ចប្រជុំ សម្របសម្រួលជាមួយអង្គភាពតាមវិស័យ (sectoral bodies) ស្ថិតនៅក្រោមសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដែលរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈវីដេអូ។