ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ បានចុះត្រួតពិនិត្យកម្លាំង ឧបករណ៍ សម្ភារៈ និងសំណេះសំណាល ជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧២៤ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤

នារសៀលថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ អមដំណើរដោយប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តចុះត្រួតពិនិត្យកម្លាំង ឧបករណ៍ សម្ភារៈ និងសំណេះសំណាល ជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧២៤ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ ។

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសហការជាមួយ អាជ្ញាធរខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រ ក្រុងពោធិ៍សាត់

នាព្រឹកថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសហការជាមួយ អាជ្ញាធរខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រ ក្រុងពោធិ៍សាត់។ លោក លឹម សុខតូ អភិបាលរងខេត្តបានឱ្យដឹងថា ចំពោះស្ថានភាពទឹកនៅ ស្ទឹងពោធិ៍សាត់មានបញ្ហាលិចលង់ខ្លះ និងខ្លះស្រុងពីផ្នែកខាងលើដោយសារមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអាតៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។ ប៉ុន្តែបើសិនភ្លៀងមិនបន្តធ្លាក់ទៀតទេនោះគឺទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់មិនមាន ហានិភ័យ ធ្ងន់ធ្ងរ នោះទេ។ខណៈដែលទឹកស្ទឹងពោធិ៍សាត់កំពុងកើនឡើងបែបនេះអាជ្ញាធរខេត្តមន្ត្រីជំនាញពាក់ព័ន្ធនៅតែបន្តអំពាវនាវដោយទទូច ហើយឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលរស់នៅតាមដងស្ទឹងមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ឯកឧត្តម អគ្គលេខាធិការ ក៏បានលើកឡើងថា ដើម្បីធានាដល់ការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា កងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញជួយអន្តរាគមន៍ជំលៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។ ក្នុងថ្ងៃដដែល ឯកឧត្តម និងក្រុមការងារ បានបន្តដំណើរចុះត្រួតពិនិត្យអគារទីទួលសុវត្ថិភាព ឬស្សីតាម៉ាន់ ស្ថិតនៅក្នុងភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ពោធិ៍សាត់ ដើម្បីត្រៀមបង្ការ …

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសហការជាមួយ អាជ្ញាធរខេត្ត បានចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រ ក្រុងពោធិ៍សាត់ Read More »

ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុនទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ឧបករណ៍ សម្ភារៈ និងសំណេះសំណាល ជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៥ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥

ថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ អមដំណើរដោយប្រតិភូរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ឧបករណ៍ សម្ភារៈ និងសំណេះសំណាល ជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧០៥ (យោធភូមិភាគ៥) នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។

លោក គីម វីរ: សំណូមពរដល់ពលរដ្ឋ រស់នៅតំបន់ទឹកជំនន់ត្រូវរាយការណ៍បន្ទាន់ ក្នុងករណីប្រឈមធ្ងន់ធ្ងរ

បន្ទាយមានជ័យ៖ លោក គីម វីរ: ជាអគ្គលេខាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ​ បាន​ដឹក​នាំ​ក្រុមការងារសហការ​​​​ជា​មួយ​​កងកម្លាំង​ចម្រុះ​​​ចុះ​ពិនិត្យស្ថានភាពទឹកជំនន់ និងចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ​តាមខ្នងផ្ទះ​ដែលកំពុងប្រឈមដោយទឹកជំនន់ ​ក្នុង​ស្រុក​មង្គលបុរី ​ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ។ ក្នុង​ពេល​ចុះ​ចែក​អំណោយ ​តាមខ្នង លោក គីម វីរ: បានឱ្យដឹងថា ដោយមានការយកចិត្តទុកបំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​និង​ជា​​ប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះ (គ.ជ.គ.ម)​រួមទាំងការណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ (គ.ជ.គ.ម) ​បានចាត់​ឱ្យក្រុមការងារថ្នាក់ជាតិចុះពិនិត្យជាបន្ទាន់ ដេីម្បីពិនិត្យ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។ លោក គី ម វីរ:  អគ្គលេខាធិការ  (គ.ជ.គ.ម) បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រលាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះបងប្អូនជនរួមជាតិដែលរងគ្រោះដោយទឹកជំនន់ ពេលនេះ​ហេីយទោះជាទឹកបន្តស្រកទៅវិញជាបណ្តើរ ក៏​សម្តេចទាំងពីរ​នៅតែបន្តយកចិត្តទុក​ដាក់​ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។​ អគ្គលេខាធិការ រូបនេះ ថ្លែងថា មកដល់ពេលនេះឃេីញថាបណ្តាភូមិសាស្រ្តនៃទឹកជំនន់​តាមស្រុកក្នុងខេត្តបន្ទាយមានជ័យ​មួយចំនួនទឹកបានស្រកបន្តិចបន្តួច ដែលពុំទាន់មានស្ថានភាពធ្ងន់ធ្ងរណាមួយបានកេីត​ឡេីងប៉ះពាល់ដល់ប្រជាពលរដ្ឋ​នៅឡេីយទេ។ ក្នុងពេលចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ លោក គីម វីរៈ បានសំណូមពរដល់ប្រជាពលរដ្ឋដែលប៉ះពាល់ហើយពុំជម្លៀសទៅទីទួលសុវត្ថិភាព ត្រូ វរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ក្នុងករណីស្ថានភាពប្រឈមធ្ងន់ធ្ងរ ដេីម្បីទទួលបានការជួយសង្គ្រលះទាន់ពេល វេលា។ ទន្ទឹមគ្នានេះ លោក បានស្នេីដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវសហការគ្នាចុះតាមដានជាប់ជាប្រចាំអំពីស្ថានភាព និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ៗរូប។យ៉ាងណាក្តី ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចជាស្រេចនូវកងរុករក និងសង្គ្រោះមហន្តរាយ​ទាំង១៦កង សម្រាប់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋគ្រប់ពេលវេលា។ បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់បទបញ្ជាដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុកឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយ ក្រសួង និងមន្ទីរ ជំនាញ ធ្វើការស្តាឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ។បេីតាមរបាយការណ៍របស់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថាខេត្តប្រឈមទឹកជំននលមាន៤ខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងសៀមរាប ខណ:ខេត្តសៀមរាបមានទំហំប៉ះពាល់ច្រេីនជាងគេ៕

ទេសរដ្ឋមន្ត្រី គន់ គីម សម្តែងការសោកស្តាយ និងផ្តល់អំណោយ ដល់គ្រួសារសពយោធាលង់ទឹក ពេលជួយសង្គ្រោះកុមារ

(ភ្នំពេញ)៖ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម សម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារសពយោធាពីររូប ដែលបានបាត់បង់ជីវិតពេលសង្គ្រោះជីវិតកុមារ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងជាមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវការគោរពយ៉ាងស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពរបស់យោធាទាំងពីរ។ ការពលីរបស់យោធាទាំងពីររូប បានបង្ហាញពីស្មារតីនៃការសង្គ្រោះដ៏ធំធេងរបស់កងទ័ពកម្ពុជា ដែលជានិច្ចកាលពួកគេតែងនៅជួរមុខជានិច្ចទាំងលើសមរភូមិការពារបូរណភាពទឹកដី និងសមរភូមិនៃការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបួងសួង និងឧទ្ទិសដល់វិញញាណក្ខន្ធវីរយុទ្ធជនទាំងពីររូប បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយការចូលរួមរំលែកមរណទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសពហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាក្នុងមួយសពចំនួន ៦លាន ២សែនរៀល។ គ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបានលោក គង់ កន្នារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងនាយឧត្តមសេនីយ៍ គន់ គីម និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ យកទៅប្រគល់ជូនគ្រួសារសពនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ។ សូមបញ្ជាក់ថា ថ្ងៃទី៣០ …

ទេសរដ្ឋមន្ត្រី គន់ គីម សម្តែងការសោកស្តាយ និងផ្តល់អំណោយ ដល់គ្រួសារសពយោធាលង់ទឹក ពេលជួយសង្គ្រោះកុមារ Read More »

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ ៖ ក្នុងចំណោមខេត្ត៤ មានតែភូមិសាស្រ្តខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងជាងគេ (Video inside)

(ភ្នំពេញ)៖ ពីខេត្តបន្ទាយមានជ័យ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះទឹកជំនន់បណ្តាលមកពីទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ខេត្តចំនួន៤ មានសភាពធ្ងន់ធ្ងរ។ ខេត្តទាំង៤នោះរួមមាន៖ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងសៀមរាប។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ប៉ះពាល់ក្រុង-ស្រុកចំនួន៥, ឃុំ-សង្កាត់ចំនួន២៦។ ប៉ះពាល់ប្រជាពលរដ្ឋ ៧,៤៩១គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព ២៩៧គ្រួសារ។ ប៉ះពាល់ស្រូវ ២៦,៧២៣ហិកតា និងលិចដំណាំរួមផ្សំ ១,០២៣ហិកតា។ លិចសាលារៀនចំនួន៤១ និងវត្ត ២២កន្លែង។ ខេត្តឧត្តរមានជ័យ ប៉ះពាល់ក្រុង-ស្រុកចំនួន៤, ឃុំ-សង្កាត់ចំនួន៨ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៥២០គ្រួសារ។ លិចស្រូវប្រមាណ ៩៧ហិកតា និងដំណាំរួមផ្សំប៉ះពាល់ ៣២៦ហិកតា។ ខេត្តកំពង់ធំ ប៉ះពាល់ក្រុង-ស្រុកចំនួន៩, ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៣,០៩១គ្រួសារ និងជម្លៀសទីទួលសុវត្ថិភាពប្រមាណ ២៤២គ្រួសារ។ ខេត្តសៀមរាប ប៉ះពាល់ក្រុង-ស្រុកចំនួន៨, ឃុំ-សង្កាត់ចំនួន៤១។ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៥,៨៧២គ្រួសារ និងប៉ះពាល់ស្រូវប្រមាណ …

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មាធិការ ជាតិគ្រប់គ្រង គ្រោះមហន្តរាយ ៖ ក្នុងចំណោមខេត្ត៤ មានតែភូមិសាស្រ្តខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងជាងគេ (Video inside) Read More »

បណ្តាខេត្តពាយព្យប្រទេស នឹងបន្តទទួលទឹកភ្លៀងពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៧ ដល់ ៣០ កញ្ញា ២០២២ (វីដេអូ)

(ភ្នំពេញ)៖ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាបណ្តាខេត្តពាយព្យប្រទេសមានដូចជាខេត្តឧត្ដរមានជ័យព្រះវិហាររតនគិរីសៀមរាបបន្ទាយមានជ័យប៉ៃលិនបាត់ដំបងនិងខេត្តពោធិ៍សាត់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនដោយសារតែឥទ្ធិពលព្រុះនិងសម្ពាធទាប។ ក្រសួងបានឱ្យដឹងទៀតថាកម្រិតទឹកភ្លៀងបូករួមជាមួយទឹកហូរធ្លាក់ពីថៃផងនោះនឹងធ្វើឱ្យបណ្តាខេត្តទាំងនេះបង្កឱ្យមានជំនន់ទឹកភ្លៀងនិងជំនន់ដោយបរិមាណទឹកហួសកម្រិត។ក្នុងសេចក្តីប្រកាសព័ត៌មានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២នេះក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាយោងតាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុបានបង្ហាញឱ្យឃើញថាកម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ឈ្មោះណូរុ (NORU) ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីននឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជាបានចុះថមថយឥទ្ធិពលជាលំដាប់។ តាមការព្យាករនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ព្យុះណូរុនឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ក្រសួងបន្តថាព្យុះនេះនៅពេលឆ្លងកាត់ប្រទេសវៀតណាមនិងអាងទន្លេមេគង្គប្រទេសឡាវនិងថៃនៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត IS វិសម្ពាធ ID និងសម្ពាធទាប។ ជាមួយគ្នានោះចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ខ្យល់មូសុងនិរតីនឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។ក្រសួងបានបញ្ជាក់ថាលក្ខណៈនេះនឹងធ្វើឱ្យកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២បណ្តាខេត្តនៅភាគពាយព្យមានជាអាទិ៍៖ខេត្តឧត្ដរមានជ័យព្រះវិហាររតនគិរីសៀមរាបបន្ទាយមានជ័យប៉ៃលិនបាត់ដំបងនិងខេត្តពោធិ៍សាត់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនបូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀតអាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹកនិងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះប្រឈមនឹងជំនន់ទឹកភ្លៀង (I-lash flood)និងជំនន់ដោយបរិមាណទឹកហួសកម្រិត (Overflow)។ ចំណែកបណ្ដាខេត្តដទៃទៀតនិងរាជធានីភ្នំពេញមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើកលែងតែបណ្ដាខេត្តជាប់មាត់សមុទ្រមានខេត្តកោះកុងនិងខេត្តព្រះសីហនុដែលអាចមានភ្លៀងធ្លាក់ច្រើន។នៅលើផ្ទៃសមុទ្រវិញក៏នឹងមានភ្លៀងច្រើនខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់។ទន្ទឹមនេះភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គដែលអាចធ្វើឱ្យទឹកទន្លេមេគង្គមានការងើបកើនឡើងវិញជាបន្តបន្ទាប់។ក្រសួងធនធានទឹកនិងឧតុនិយមស្នើដល់អាជ្ញាធរពាក់ព័ន្ធអាជ្ញាធរដែនដីនិងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះបណ្តាខេត្តភាគពាយព្យប្រទេសមានដូចជាឧត្តរមានជ័យបន្ទាយមានជ័យពោធិ៍សាត់បាត់ដំបង់សៀមរាបនិងកំពង់ធំផងកំពុងជួបការជន់លិចដោយសារជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់មកពីប្រទេសថៃ៕

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែកញ្ញា ឆ្នាំ២០២២ និងទិសដៅបន្តខែតុលាឆ្នាំ២០២២

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែកញ្ញា ឆ្នាំ២០២២ និងទិសដៅបន្តខែតុលាឆ្នាំ២០២២ និងការងារផ្សេងៗនៅក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម.។

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណ ៥០០គ្រួសារ ក្នុងខេត្តចំនួន២ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន

(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ៥០០គ្រួសារ រស់នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានដោយសារគ្រោះទឹកជំនន់។ បន្ទាប់ពីធ្វេីដំណេីរចុះពិនិត្យទឹកជំនន់ក្នុងខេត្ត៣ រួមមាន៖ សៀមរាប, ឧត្តរមានជ័យ និងបន្ទាយមានជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឃេីញថា មានខេត្ត៥ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរួមមាន៖ កំពង់ធំ ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ទេសរដ្ឋមន្រ្តី គន់ គីម បានបន្តថា ក្នុងចំណោមខេត្តទាំង៥ឃេីញថា ស្ថានភាពចំពោះខេត្តកំពង់ធំ និងព្រះវិហារ ទឹកបានថមថយ និងហូរចូលបឹងទន្លេសាបជាបន្តបន្ទាប់ ប៉ុន្តែខេត្ត៣ទៀត បានរងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោយផ្ទាល់ អំពីការលំបាក ការខូចខាត ឬការជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព។ ជាក់ស្តែងការជម្លៀសប្រជាជនមានតែពីរខេត្តប៉ុណ្ណោះ គឺឧត្តរមានជ័យ និងបន្ទាយមានជ័យ …

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណ ៥០០គ្រួសារ ក្នុងខេត្តចំនួន២ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន Read More »

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោក បានសហការជាមួយ ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី GIS និង RS សម្រាប់ការគ្រប់គ្រងគ្រោះហន្តរាយដល់មន្រ្តីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត

នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងក្របខណ្ឌគម្រោងភាពជាដៃគូរជាមួយ WFP គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានសហការជាមួយដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី (DoGLM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី GIS និង RS សម្រាប់ការគ្រប់គ្រងគ្រោះហន្តរាយដល់ មន្រ្តីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត (PCDM) ក្រោមអធិបតីភាព ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង តំណាងឯកឧត្តម អគ្គលេខាធិការ គ.ជ.គ.ម.។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វេ ដោយមានខេត្តចំនួន៨ចូលរួម៖ ខេត្តព្រះសីហនុ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កែប និងមណ្ឌលគិរី ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃ(20 ដល់ 22 ខែកញ្ញា 2022) ដែលមានគោលបំណង៖ • ដើម្បីផ្តល់សិក្ខាកាមនូវមូលដ្ឋានគ្រឹះផែនទីវិទ្យាផ្នែកការអាន និងបកស្រាយព័ត៌មាននៅលើផែនទី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ (PRISM) …

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង កម្មវិធីស្បៀងអាហារពិភពលោក បានសហការជាមួយ ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានស្តីពី GIS និង RS សម្រាប់ការគ្រប់គ្រងគ្រោះហន្តរាយដល់មន្រ្តីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត Read More »