ព័ត៌មានអន្តរជាតិ

មនុស្ស៣១នាក់ស្លាប់ នៅភាគខាងត្បូងហ្វីលីពីន ដោយសារតែឥទ្ធិពលព្យុះត្រូពិច

(ម៉ានីល)៖ គ្រោះរអិលបាក់ដីនិងទឹកជំនន់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៣១នាក់ ស្របពេលការធ្លាក់ភ្លៀងខ្លាំង ដែលបង្កឡើងពីព្យុះត្រូពិចមួយ បានវាយលុកភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។ អាជ្ញាធរគ្រោះមហន្តរាយហ្វីលីពីន នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ឥទ្ធិពលនៃព្យុះត្រូពិចឈ្មោះ ណាល់ហ្គែ (Nalgae) បាននាំមកនូវ ភ្លៀងធ្លាក់យ៉ាងជោគជាំ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបង្កឱ្យមានគ្រោះរអិលបាក់ដីនិងទឹកជំនន់ ដែលបានស្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ នៅតាមក្រុងមួយចំនួននៃខេត្តមិនដាណាវ (Mindanao) លើកោះមិនដាណាវ ភាគខាងត្បូងប្រទេស។ ជាមួយគ្នានេះ ក៏មានមនុស្សបាត់ខ្លួនផងដែរ ប៉ុន្តែមិនច្បាស់ថា ប៉ុន្មាននាក់ឱ្យប្រាកដនោះទេ។ គួរបញ្ជាក់ថា ព្យុះត្រូពិច Nalgae មិនទាន់បោកបក់មកដល់ ប្រទេសហ្វីលពីនតែម្តងនៅឡើយទេ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅ ភាគខាងជើងប្រទេសអាស៊ានមួយនេះ ខណៈអាជ្ញាធរការពារជនស៉ីវិលបានអះអាងថា មនុស្សជិត៥,០០០នាក់ ត្រូវបានជម្លៀសពី តំបន់ងាយរងគ្រោះបំណាក់ដី និងទឹកជំនន់នៅទីនោះ មុនពេលព្យុះ Nalgae ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់នៅខ្ទង់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើង ប្រទេសហ្វីលីពីន

(ម៉ានីល)៖ វិទ្យាស្ថានភូមិវិទ្យាអាមេរិក (US Geological Service) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានអង្រួនភាគខាងជើងប្រទេសហ្វីលីពីន ធ្វើឲ្យអ្នក ស្រុកភ័យស្លន់ស្លោរត់ចេញមកខាងក្រៅផ្លូវ និងបណ្តាលឲ្យមន្ទីរពេទ្យមួយកន្លែងដែលស្ថិតនៅក្បែរចំណុចនៃការរញ្ជួយ រងការខូចខាត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។ អ្នកជំងឺត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ ម៉ារីយ៉ាណូ ម៉ាកូស ម៉េម៉ូរៀល (Mariano Marcos Memorial) ក្នុងទីក្រុងបាតាក់ (Batac) ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីភាគខាងជើង នៃចំណុចកណ្តាលនៃការរញ្ជួយដី។ មន្ត្រីប៉ូលិសក្រុងដូឡូរ៉េស (Dolores) លោក ជេហ្វហ្រ្វេ ប្លែនស៍ (Jeffrey Blanes) បាននិយាយថា «នៅពេលអគារកំពុងញ័ររញ្ជួយ មនុស្សម្នាបាននាំគ្នារត់ចេញ ទៅខាងក្រៅ»។ ចំណែក បុគ្គលិកមន្ទីរពេទ្យ លោក ថម តាប៊ីជេ (Tom Tabije) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមទូរស័ព្ទឲ្យដឹងថា «បច្ចុប្បន្នយើងកំពុងធ្វើការវាយតម្លៃលើការខូចខាត»។ គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីគឺកើតឡើងប្រចាំ …

គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើង ប្រទេសហ្វីលីពីន Read More »

កម្ពុជាចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២២ នៅប្រទេសអូស្ដ្រាលី

នាថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តី អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២២ សហការរៀបចំឡើងដោយ រដ្ឋាភិបាលអូស្រ្តាលី និងអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) ក្រោមមូលបទ «ពីវិបត្តិទៅកាន់ភាពធន់៖ ការផ្លាស់ប្តូរអនាគតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ» កំពុងប្រព្រឹត្តិទៅនៅទីក្រុងប្រ៊ីសបែន ប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី១៩-២២ ខែកញ្ញា ឆ្នាំ២០២២។ ប្រតិភូដែលអញ្ជើមកចូលរួមក្នុងអង្គសន្និសីទនេះ មានប្រមាណជាង ៣,០០០នាក់ ដែលអញ្ចើញមកពី៣៩ ប្រទេស ក្នុងនោះមានប្រតិភូថ្នាក់រដ្ឋមន្រ្តីមានចំនួន៣១រូប, និងតំណាង អាស៊ាន, កិច្ចសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, កោះតំបន់អាស៊ីប៉ាស៊ីហ្វិក, វិស័យឯកជន, យុវជន និងរដ្ឋបាលមូលដ្ឋាន។ រដ្ឋមន្រ្តី ប្រធានប្រតិភូ និងតំណាងអាស៊ាន, កិច្ចសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង, ធនាគារពិភពលោក, …

កម្ពុជាចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២២ នៅប្រទេសអូស្ដ្រាលី Read More »

តំបន់ស៊ីឈ័នប្រទេសចិន រងគ្រោះដោយទឹកជំនន់ ស្លាប់និងរបួសជាង ១០នាក់

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសចិនបានឱ្យដឹងថា មនុស្ស៤នាក់បានស្លាប់ និង៩នាក់រងរបួសនៅក្នុងគ្រោះទឹកជំនន់ ដែលបានវាយប្រហារ លើភាគនិរតីនៃប្រទេស កាលពីថ្ងៃទី១៣ខែសីហា ។ វីដេអូ ដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមចិន បានបង្ហាញថា ទឹកជំនន់បានកើតឡើងភ្លាមៗ ដោយកម្ពស់ទឹកទន្លេមួយ នៅក្នុងទីក្រុង Pengzhou នៃខេត្តស៊ីឈ័ន បានហក់ឡើងយ៉ាងខ្លាំង។ បើតាមអាជ្ញាធរនៅក្នុងតំបន់ មនុស្ស៤នាក់បានស្លាប់ ហើយ៣នាក់ រងរបួសធ្ងន់ រីឯ៦នាក់ ទៀតរងរបួសស្រាល។កាលពីខែមិថុនាកន្លងទៅ គ្រោះទឹកជំនន់ដែលបានវាយប្រហារលើភាគខាងត្បូងប្រទេសចិនបានបង្ខំឱ្យប្រជាជនជាងកន្លះលាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងទៅរកទីទួលមានសុវត្ថិភាព ព្រមទាំងបានបង្កការខូចខាតគិតជាទឹកប្រាក់ ២៥០លានដុល្លារ៕

ព្យុះហឺរីខិនសម្លាប់មនុស្ស៨នាក់ក្នុងប្រទេសម៉ិចស៊ីកូ

មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ បន្ទាប់ពីព្យុះហឺរីខិន ឈ្មោះ ហ្គ្រេស្ស (Grace) បានវាយប្រហារលើភាគខាងកើតនៃប្រទេសម៉ិចស៊ីកូ។ ព្យុះហឺរីខិន ហ្គ្រេស្ស បានធ្វើដំណើរមកដល់ប្រទេសម៉ិចស៊ីកូ កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានបង្កផលប៉ះពាល់និងខូចខាតធ្ងន់ធ្ងរក្នុងរដ្ឋ Veracruz ដែលមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានការជន់លិចនៅតំបន់ជាច្រើន។ ប្រភព៖ BBC ចុះផ្សាយព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

ព្យុះក្នុងតំបន់ឈ្មោះ អ៊ីន-ហ្វា (In-Fa) អាចនឹងវាយប្រហារលើទីក្រុងសៀងហៃ នៅថ្ងៃអាទិត្យនេះ

(ប៉េកាំង)៖ ព្យុះក្នុងតំបន់ឈ្មោះ អ៊ីន-ហ្វា (In-Fa) អាចនឹងវាយប្រហារទីក្រុងសៀងហៃ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីជំនន់ទឹកភ្លៀងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាគកណ្តាល នៃប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកនេះ។ ជើងហោះហើរជាច្រើន និងរថភ្លើង ត្រូវបានផ្អាក ខណៈពេលដែលប្រជាជន ត្រូវបានព្រមាន កុំឱ្យចេញក្រៅ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ គូសបញ្ជាក់ថា ព្យុះនេះ នឹងបង្កផលប៉ះពាល់បន្ថែមទៀត បន្ទាប់ពីជំនន់ទឹកភ្លៀង បានឆក់យកជីវិតមនុស្សប្រមាណ ៥៨នាក់ និងបង្កផលប៉ះពាល់និងខូចខាតជាច្រើនទៀត នៅភាគកណ្តាលប្រទេសចិន។

ជំនន់ទឹកភ្លៀងនៅភាគកណ្តាលប្រទេសចិន បានឆក់យកជីវិតមនុស្ស ១២នាក់ និងជម្លៀសជាង ១០,០០០នាក់

(ប៉េកាំង)៖ តាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើផ្នែកមួយចំនួន នៃភាគកណ្តាលប្រទេសចិន ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ មនុស្ស ១២នាក់ បានបាត់បង់ជីវិតក្នុងទីក្រុង ចឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ខណៈប្រជាជនជាង ១ម៉ឺននាក់ទៀតនៅក្នុងខេត្តនោះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ គូសបញ្ជាក់ផងដែរថា ខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់ បានប្រកាសអាសន្នកម្រិតខ្ពស់ចំពោះបញ្ហាធាតុអាកាស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ហើយទីក្រុងជាច្រើន បានរងផលប៉ះពាល់ ដោយក្នុងនោះផ្លូវសំខាន់ៗត្រូវបានបិទ ហើយជើងហោះហើរជាច្រើន ត្រូវបានលុបចោលផងដែរ។

រន្ទះបាញ់មួយករណី បានសម្លាប់មនុស្ស ១៦នាក់ និងរបួសជាច្រើននាក់ ក្នុងទីក្រុង Jaipur នៃប្រទេសឥណ្ឌា

(ឥណ្ឌា)៖ កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ រន្ទះបាញ់មួយករណី បានសម្លាប់មនុស្ស ១៦នាក់ និងរបួសជាច្រើននាក់ ក្នុងទីក្រុង Jaipur នៃប្រទេសឥណ្ឌា។ តាមការចេញផ្សាយ របស់សារព័ត៌មាន BBC ហេតុការណ៍នេះ បានកើតឡើង ខណៈពេលដែលជនរងគ្រោះទាំងនោះបាននឹងកំពុងថតរូប Selfie នៅកណ្តាលភ្លៀង នៅរមណីយដ្ឋានទេសចរណ៍មួយក្នុងទីក្រុង Jaipur។

យន្តហោះយោធាហ្វីលីពីន១គ្រឿងបានធ្លាក់ ផ្តាច់ជីវិតមនុស្ស ១៧នាក់

(ម៉ានីល)៖ តាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែកក្កដា  បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់ និង៤០នាក់ទៀតត្រូវបាន ជួយសង្រ្គោះ បន្ទាប់ពីយន្ដហោះយោធាហ្វីលីពីនមួយគ្រឿងបានធ្លាក់នៅថ្ងៃអាទិត្យនេះ។ ក្នុងការចេញផ្សាយ បានបញ្ជាក់ទៀតថា យន្ដហោះយោធាខាងលើដែលមានផ្ទុកមនុស្ស យ៉ាងហោច ៩៥នាក់ ដែលភាគច្រើនជាយោធា បានធ្លាក់កំឡុងពេលព្យាយាមចុះចត នៅលើកោះ Jolo នៃខេត្ត Sulu។ មកទល់ពេលនេះ មនុស្ស ៤០នាក់ ត្រូវបានជួយសង្គ្រោះ ពីបំណែកដែលបានឆាបឆេះនៃយន្ដហោះយោធាប្រភេទ C-130 និងសពចំនួន ១៧នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

ទីបំផុត អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថានាវិកទាំង ៥៣នាក់ដែលបានបាត់ខ្លួនជាមួយនាវាមុជទឹកបានស្លាប់បាត់បង់ជីវិតអស់ហើយ

នាវាមុជទឹកឥណ្ឌូនេស៊ីដែលបាត់ដំណឹងកាលពីដើមសប្តាហ៍នេះ ត្រូវបានគេប្រទះឃើញបំណែកខ្ចាត់ខ្ចាយនៅលើផ្ទៃសមុទ្រក្នុងដែនទឹក នៃកោះបាលី ខណៈដែលនាវិកទាំង៥៣នាក់នៅក្នុងនាវានោះបានស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញវត្ថុតាងថ្មីៗរួមទាំងអាវកាក់ដែលពួកគេជឿថា ជារបស់របរនៅលើនាវាមុជទឹកឥណ្ឌូនេស៊ីឈ្មោះ KRI Nanggala-402 ដែលបាត់ទំនាក់ទំនងនៅពេលដែលត្រៀមរៀបចំធ្វើសមយុទ្ធ។ មេបញ្ជាការយោធាលោក Marshal Hadi Tjahjanto បានប្រាប់អ្នកយកព័ត៌មានថា «ផ្អែកលើភ័ស្តុតាងបានបញ្ជាក់ថា នាវា KRI Nanggala-402 បានលិចទៅបានសមុទ្រ ហើយនាវិកទាំងអស់បានស្លាប់ហើយ»។ គួរបញ្ជាក់ថា នាវាមុជទឹកខាងលើ បានដាច់ការទាក់ទង កំឡុងការហ្វឹកហ្វឺនមួយ ក្រោយពេលសុំការអនុញ្ញាតមុជចូលជ្រៅទៅក្នុងទឹក នៅម្តុំដែនទឹកភាគខាងជើងកោះបាលី ជាមួយនាវិកសរុប ៥៣នាក់នៅក្នុងនោះ។ ប្រទេសជិតខាងឥណ្ឌូណេស៉ី ដូចជាសិង្ហបុរីនិងម៉ាឡេស៉ី ក៏កំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ដើម្បីជួយតាមរកផងដែរ៕