ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជន ៤០គ្រួសារ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង បានកើតឡើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារមានភ្លៀងធ្លាក់ច្រើនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ យោងតាមរបាយការណ៍បឋមរបស់ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ផលប៉ះពាល់ជាបឋមរួមមាន៖ – ប៉ះពាល់ប្រជាជនចំនួន ៤០គ្រួសារ និងផលដំណាំមួយចំនួន (ពោត ដំឡូង..។ល។) – ផ្លូវគ្រួសក្រហម១ខ្សែ ក្នុងឃុំបួ ប្រវែងប្រមាណ ២៥០០ម៉ែត្រ – ទឹកហូរច្រោះខូចលូកាត់ផ្លូវចំនួន ២កន្លែង ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចម្រុះ ចុះអន្តរាគមន៍សង្គ្រោះប្រជាជនទាន់ពេលវេលា។