ព័ត៌មាន

ឯកឧត្តម ឡាំ ហេងហួត បានទទួលជួប ប្រធាននាយកដ្ឋានសង្គ្រោះ និងអភិវឌ្ឍន៍ នៃអង្គការភីនប្រចាំនៅសាធារណរដ្ឋឆេក

នារសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានទទួលជួបប្រតិភូរបស់អង្គការភីន (PIN) ដឹកនាំដោយ លោក យ៉ាន ម៉កវិច្ឆិកា ប្រធាននាយកដ្ឋានសង្គ្រោះ និងអភិវឌ្ឍន៍ នៃអង្គការភីនប្រចាំនៅសាធារណរដ្ឋឆេក ដើម្បីមកទស្សនកិច្ច និងសម្ដែងការគួរសម នៅទីស្ដីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ នៅក្នុងឱកាសនោះ ឯកឧត្តម ឡាំ ហេងហួត  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការភីន ដែលតែងតែគាំទ្រដល់ គ.ជ.គ.ម. ក្នុងសកម្មភាពនានា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ជាពិសេសការសហការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកា ទៅលើប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ព្រមទាំងប្រព័ន្ធវាស់កម្ពស់ទឹកស្វ័យប្រវត្តិទេពមច្ឆាផងដែរ។ លោក យ៉ាន ម៉កវិច្ឆិកា ប្រធាននាយកដ្ឋានសង្គ្រោះ និងអភិវឌ្ឍន៍ នៃអង្គការភីន បានបញ្ជាក់ថា អង្គការភីន …

ឯកឧត្តម ឡាំ ហេងហួត បានទទួលជួប ប្រធាននាយកដ្ឋានសង្គ្រោះ និងអភិវឌ្ឍន៍ នៃអង្គការភីនប្រចាំនៅសាធារណរដ្ឋឆេក Read More »

ឯកឧត្តម ង៉ោ សុវណ្ណ ដឹកនាំកិច្ចប្រជុំគណៈកម្មការដែលជាលក្ខណៈសម្បត្តិទី៧ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»

ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានគណៈកម្មការប្រឡងប្រណាំងពាក់ព័ន្ធការឆ្លើយតបទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដែលជាលក្ខណៈសម្បត្តិទី៧ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»។ កិច្ចប្រជុំ ត្រូវបានប្រារព្វធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីពិនិត្យសម្រេចជាផ្លូវការលើឧបករណ៍ និងសូចនាករ ដែលបានរៀបចំរួច ដាក់ជូនភូមិ ឃុំ-សង្កាត់អនុវត្តន៍។

នាយឧត្តមសេនីយ៍ គន់ គីម និងលោកជំទាវ ផ្ញើសារថ្លែងអំណរគុណគោរពជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមបុណ្យ ផ្ញើសាររំលែកទុក្ខ និងចាត់គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង

ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាទីប្រឹក្សាសម្តេច តេជោនាយករដ្ឋមន្រ្តី តំណាងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញចូលរួមជាអធិបតីក្នុង ‹‹ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស››។ ដែលបានហ្វឹកហ្វឺន រយៈពេល១៩ថ្ងៃ នៅទីបញ្ជាការ យោធភូមិភាគពិសេស។ វគ្គហ្វឹកហ្វឺន ត្រូវបានប្រព្រឹត្តធ្វើឡើងរយៈពេល ១៩ថ្ងៃ ចាប់ពីថ្ងៃទី៦-២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាមជាយោធារបស់យោធភូមិភាគពិសេស ចំនួន១២០នាក់ ដោយ មានមេរៀនទ្រឹស្តី សរុបចំនួន ១២មេរៀន អនុវត្តន៍លើទីវាល ៥មេរៀន និងសមយុទ្ធ យុទ្ធដំណើរទ័ព ១លើក មានរយៈពេល ២យប់ ៣ថ្ងៃ ហើយបានរៀបចំបិទវគ្គ។ មេបញ្ជាការយោធភូមិភាគពិសេស បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ នាយឧត្តមសេនីយ៍ គន់ គីម …

ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស Read More »