ឯកឧត្តម ង៉ោ សុវណ្ណ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ‹‹ស្ថានភាពនៃការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩››
(ភ្នំពេញ)៖ នាព្រឹកថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ‹‹ស្ថានភាព នៃការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩›› ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈប្រព័ន្ធវីដេអូ Conference (Zoom)។