ព័ត៌មាន

ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួម “កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង វិសោធនកម្មលើកទី២ នៃអនុក្រឹត្យស្ដីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា”

(ភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម. និងជាអគ្គលេខាធិការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង និងឯកឧត្តម ទីប្រឹក្សា គ.ជ.គ.ម. បានចូលរួម “កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង វិសោធនកម្មលើកទី២ នៃអនុក្រឹត្យស្ដីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា”  ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ (Zoom) រៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី១ ក្រុមការងារអាស៊ានដើម្បី ត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund››

(ភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម.) បានអញ្ជើញចូលរួម ‹‹កិច្ចប្រជុំលើកទី១ ក្រុមការងារអាស៊ានដើម្បីត្រួតពិនិត្យមូលនិធិជំនួយសង្គ្រោះ និងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-ADMER Fund›› តាមប្រព័ន្ធអនឡាញ រៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយសហប្រធានក្រុមការងារសឹង្ហបូរី និងព្រុយណេ។

សូមសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ចាប់ពីថ្ងៃទី៥, ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១

យន្តហោះយោធាហ្វីលីពីន១គ្រឿងបានធ្លាក់ ផ្តាច់ជីវិតមនុស្ស ១៧នាក់

(ម៉ានីល)៖ តាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែកក្កដា  បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៧នាក់បានស្លាប់ និង៤០នាក់ទៀតត្រូវបាន ជួយសង្រ្គោះ បន្ទាប់ពីយន្ដហោះយោធាហ្វីលីពីនមួយគ្រឿងបានធ្លាក់នៅថ្ងៃអាទិត្យនេះ។ ក្នុងការចេញផ្សាយ បានបញ្ជាក់ទៀតថា យន្ដហោះយោធាខាងលើដែលមានផ្ទុកមនុស្ស យ៉ាងហោច ៩៥នាក់ ដែលភាគច្រើនជាយោធា បានធ្លាក់កំឡុងពេលព្យាយាមចុះចត នៅលើកោះ Jolo នៃខេត្ត Sulu។ មកទល់ពេលនេះ មនុស្ស ៤០នាក់ ត្រូវបានជួយសង្គ្រោះ ពីបំណែកដែលបានឆាបឆេះនៃយន្ដហោះយោធាប្រភេទ C-130 និងសពចំនួន ១៧នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

សម្ដេចតេជោ ផ្ដល់ឧបករណ៍សម្ភារៈសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

(សៀមរាប)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃខ.ភ.ម និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី  ដែលឧបករណ៍ សម្ភារៈ សង្គ្រោះគ្រោះមហន្ដរាយ ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះលេខ៧០៤ នៃយោធភូមិភាគទី៤ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិនៅរដូវវស្សានេះ។ ឯកឧត្ដម ច័ន្ទ លំផាត់ មានប្រសាសន៍ថា ការផ្ដល់ជូនជាសម្ភារៈសង្គ្រោះគ្រោះមហន្ដរាយ ជូនដល់យោធភូមិភាគទី៤ នាពេលនេះ គឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងរដូវវស្សានេះ ព្រោះថាតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅរដូវវស្សានេះ អាចនឹងមានឧបទ្ទវហេតុខ្យល់កន្ត្រាក់ និងមានជំនន់ទឹកភ្លៀង ដូច្នេះត្រូវត្រៀមខ្លួន និងយកចិត្ដទុកដាក់ហ្វឹកហ្វឺនឲ្យបានស្ទាត់ជំនាញ ជាពិសេស ត្រូវយកចិត្ដទុកដាក់ថែរក្សាសម្ភារៈសង្គ្រោះគ្រោះមហន្ដរាយទាំងអស់នេះឲ្យបានល្អ ព្រោះវាមានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះអាយុជីវិត ក្នុងអំឡុងពេលដែលមានបញ្ហាកើតឡើង។ មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការ យោធភូមិភាគទី៤ បានសម្ដែងនូវអំណរគុណយ៉ាងធំធេងចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី …

សម្ដេចតេជោ ផ្ដល់ឧបករណ៍សម្ភារៈសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា Read More »

ឯកឧត្តម ឡាំ ហេងហួត អញ្ចើញចូលរួមសិក្ខាសាលាប្រកាសបើកជាផ្លូវការ «ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា»

(ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ អមដោយ ឯកឧត្តម អគ្គលេខាធិការរង និងឯកឧត្តម ទីប្រឹក្សា បានចូលរួមសិក្ខាសាលាប្រកាសបើកជាផ្លូវការ «ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា» ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ (Zoom) រៀបចំដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាំយកឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ បំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២០ របស់វរសេនាតូចស៊ើបការ ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២

(សៀមរាប)៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃខ.ភ.ម និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រតិភូ នាំយកឧបករណ៍  សម្ភារៈសង្រ្គោះគ្រោះមហន្តរាយមួយចំនួនធំ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកបំពាក់ជូន កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២០ របស់វរសេនាតូចស៊ើបការ ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ស្ថិតក្នុងភូមិសាស្រ្ត រហាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ហង្ស សាមឿន ដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង គ.ជ.គ.ម. និងអង្គការដៃគូអភិវឌ្ឍន៏ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. នាព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង គ.ជ.គ.ម. និងអង្គការដៃគូនៅកម្ពុជាដើម្បីត្រៀមឆ្លើយតបគ្រោះមហន្តរាយក្នុងរដូវវស្សា ដោយមានការចូលរួមពី សហប្រធាន និងសមាជិកទាំងអស់នៃ HRF, JAG និងសមាជិកគម្រោង PPC តាមប្រព័ន្ធអនឡាញ។ មានប្រសាសន៏បើកនាឱកាសនោះ ឯកឧត្តម ហង្ស សាមឿន បាន ធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់ គ.ជ.គ.ម. ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជានាយកគម្រោង ដែលសហការជាមួយក្រុមការងារ HRF, JAG និង PPC ដែលបានខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំនេះឡើង ដែលជាការសមស្របបំផុត ដែលបម្រើជាគុណប្រយោជន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ពេលបច្ចុប្បន្ន និងអនាគត …

ឯកឧត្តម ហង្ស សាមឿន ដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង គ.ជ.គ.ម. និងអង្គការដៃគូអភិវឌ្ឍន៏ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា Read More »

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ បាននាំយកឧបករណ៍ សម្ភារៈ សង្គ្រោះគ្រោះមហន្តរាយ ទៅបំពាក់ជូនកងប្រតិបត្តិការរុករកសង្គ្រោះលេខ៧២១ របស់កងពលធំលេខ៣

(ព្រះវិហារ)៖ ព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្ដម អគ្គលេខាធិការរង ទីប្រឹក្សា មន្ត្រីជំនាញ និងមានការចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បាននាំយកឧបករណ៍ សម្ភារៈ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅបំពាក់ជូនកងប្រតិបត្តិការរុករកសង្គ្រោះលេខ៧២១ របស់កងពលធំលេខ៣ ។ គួរបញ្ជាក់ផងដែរ នៅក្នុងសប្តាហ៍នេះក្រុមការងារក៏បាននាំយកឧបករណ៍ សម្ភារៈ ដូចគ្នានេះទៅបំពាក់អោយកងប្រតិបត្តិការលេខ៧០១ របស់យោធភូមិភាគទី១ និងកងប្រតិបត្តិការលេខ៧០២ របស់យោធភូមិភាគទី២ផងដែរ។ ជំនួសមុខអោយកងប្រតិបត្តិការទាំង១០ ឯកឧត្ដម បានសំដែងការដឹងគុណយ៉ាងខ្លាំងចំពោះ សម្តេចនាយករដ្ឋមន្ត្រី ដែលបានបំពាក់ឧបករណ៍ សម្ភារៈដ៏មានតម្លៃជូនបណ្តាកងប្រតិបត្តិការ ដើម្បីមានលទ្ធភាពក្នុងការធ្វើប្រតិបត្តិការនៅពេលមានគ្រោះមហន្តរាយកើតឡើង។ ក្នុងឱកាសនោះ ឯកឧត្ដម …

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ បាននាំយកឧបករណ៍ សម្ភារៈ សង្គ្រោះគ្រោះមហន្តរាយ ទៅបំពាក់ជូនកងប្រតិបត្តិការរុករកសង្គ្រោះលេខ៧២១ របស់កងពលធំលេខ៣ Read More »

សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេស នៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា

យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹកនិងឧតុនិយម ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាល ដូចតទៅ៖ – ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីខ្សោយ – ពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនីរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន សូមប្រុងប្រយ័ត្ន៖ បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេស នៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា។